Post News Media ព័ត៌មានសេដ្ឋកិច្ច កម្ពុជា ជម្រុ...

កម្ពុជា ជម្រុញចិន ពន្លឿនគម្រោងសាងសង់អាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប

កម្ពុជា បានស្នើសុំឲ្យ ចិន ពន្លឿនគម្រោងសាងសង់អាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប​ ឲ្យសម្រេចបានក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងពី ដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិន។

គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយ កាលពីខែតុលា កន្លងទៅ ហើយជាការឆ្លើយតប ភាគីចិន បានឲ្យដឹងថា មានក្រុមហ៊ុនចិន កំពុងតែសិក្សាបច្ចេកទេសហើយ។

អាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប នឹងអាចឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺជម្រុញឲ្យមានការហោះហើរត្រង់មកកម្ពុជា មកទស្សនាប្រាសាទអង្គរវត្តដ៏ទាក់ទាញបំផុត។

គួររម្លឹកដែរថា ក្រុមហ៊ុនកូរ៉េចំនួន ២ ធ្លាប់បានសម្រេចវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានថ្មី ដោយគ្រោងនឹងចំណាយទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិក តែត្រូវបានពន្យារពេលជាច្រើនដងមកហើយ​ មកទល់ពេលនេះ៕

Loading...