ព័ត៌មានសេដ្ឋកិច្ច

Sinohydro គ្រោងបង្កើតរោងចក្រផលិតទឹកស្អាត ផ្គង់ផ្គង់ខេត្តកំពត និងកែប

ក្រុមហ៊ុនចិន Sinohydro Corporation គ្រោងនឹងបង្កើតរោងចក្រផលិតទឹកស្អាត សម្រាប់ផ្គត់ផ្គង់ខេត្តកំពត និងកែប នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញផ្សាយកាលពីពេលថ្មីៗនេះ។

រោងចក្រផលិតទឹកស្អាតនេះ នឹងប្រើប្រាស់ប្រភពទឹកពី ទំនប់វារីអគ្គិសនីភ្នំកំចាយ ខេត្តកំពត ដើម្បីផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅតំបន់មាត់សមុទ្រ ហើយគម្រោងនេះទទួលបានការឯកភាពគ្នាហើយរវាង រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Sinohydro Corporation។

កម្ពុជា នឹងទទួលបានកម្ចីសម្បទានពីរដ្ឋាភិបាលចិន សម្រាប់អនុវត្តគម្រោងនេះ ហើយខេត្តកំពត និងកែប នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ អាចទាក់ទាញបាននូវការវិនិយោគ បង្កើនសក្តានុពលវិស័យទេសចរណ៍ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។

គួរបញ្ជាក់ដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បានប្តេជ្ញាធ្វើយ៉ាងណា នឹងផ្តល់ជូនទឺកស្អាតឲ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ទូទាំងប្រទេស ឲ្យបាន ១០០ភាគរយនៅត្រឹមឆ្នាំ ២០២៥៕

មតិយោបល់