ព័ត៌មានសេដ្ឋកិច្ច

ផ្លូវ R4 កាត់វិហារឥស្លាមបឹងកក់ បន្តគាំទ្រដោយសហគមន៍ឥស្លាម និងបន្តអនុវត្តន៍គម្រោងនេះ

លោក អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍ម៉ូស្លីមកម្ពុជា បានប្រកាសជំហររបស់សហគមន៍ឥស្លាមថា នៅតែបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ផ្លូវ R4 នៅក្បែរវិហារឥស្លាមបឹងកក់ ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។

លោក ហាស្សាន់ បន្តថា ជំហរផ្ទាល់របស់លោក គឺឯកភាពតាំងពីដើមមកទល់ថ្ងៃនេះ ព្រោះគម្រោងរបស់សាលារាជធានីភ្នំពេញ នឹងនូវមកនូវអត្ថប្រយោជន៍សម្រាប់ប្រជាជនទូទៅ។

វិហារឥស្លាមបឹងកក់នេះ នឹងស្ថិតនៅចម្ងាយប្រមាណ ៦០ម៉ែត្រពីផ្លូវ ខណ:វិហារផ្សេងៗទៀត មានចម្ងាយជិតជាងនេះទៅទៀត ហើយបើអាជ្ញាធរបើកផ្លូវនេះ វិហារឥស្លាមបឹងកក់ នឹងមានប្រជាជនជិះឆ្លងកាត់ និងស្គាល់កាន់តែច្រើនថែមទៀត។

រីឯជំហររបស់សាលារាជធានីភ្នំពេញ នៅតែបន្តអនុវត្តន៍គម្រោងនេះ ហើយក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅតែរង់ចាំទទួលនូវពាក្យបណ្តឹងជំទាស់ជានិច្ច៕

 

មតិយោបល់