Post News Media ព័ត៌មានសេដ្ឋកិច្ច សាលារចនាថ្មីល...

សាលារចនាថ្មីលើផ្ទៃដី ៥ហិកតា ចំណាយជាង១២លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណ ១២លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលវប្បធម៌ដ៏ទំនើប នឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:ថ្មីមួយ នៅលើផ្ទៃដីជិត ៥ហិកតា ក្នុងតំបន់ជ្រោយចង្វារ ហើយគម្រោងនេះ បានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ កាលពីម្សិលមិញនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: ឬហៅថា សាលារចនា មានផ្ទៃដីទំហំ ៤៧,០០០ម៉ែត្រការ៉េ នៅក្នុងតំបន់ជ្រោយចង្វារ ដែលមានលទ្ធភាពទទួលសិស្សចាប់ពី ៧ពាន់នាក់ទៅ ១ម៉ឺននាក់។

ការរៀបចំទីតាំងថ្មីនេះ មិនមែនដោយសារការលក់ទិញទីតាំងចាស់ដាច់ខាត គឺដើម្បីពង្រីកការអប់រំផ្នែកវប្បធម៌ ហើយទីតាំងសាលារចនាចាស់ នឹងត្រូវប្រើប្រាស់សម្រាប់ការពង្រីកសារមន្ទីរជាតិជំនួសវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា កម្ពុជា មិនត្រឹមតែការពារ ថែរក្សា អភិរក្សសម្បត្តិវប្បធម៌ជាតិប៉ុណ្ណោះទេ គឺត្រូវតែអភិវឌ្ឍន៍បន្ថែម ទាំងផ្នែកធនធានមនុស្ស ឲ្យចេះចម្រាញ់ កែច្នៃរកអ្វីដែលថ្មី តែរក្សានូវអត្តសញ្ញាណជាតិជានិច្ច៕

Loading...