Post News Media ព័ត៌មានសេដ្ឋកិច្ច ស្ពានព្រះរាជដ...

ស្ពានព្រះរាជដំណាក់ទី ២ តភ្ជាប់ក្រុងសៀមរាប-ផ្លូវជាតិលេខ៦ ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ

ស្ពានព្រះរាជដំណាក់ទី ២ ក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីម្សិលមិញនេះ ក្រោមអធិបតីភាពរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ស្ពាននេះ មានប្រវែង ៥៦ម៉ែត្រ និងទទឹង ៨.២ម៉ែត្រ តភ្ជាប់រវាងក្រុងសៀមរាប និងផ្លូវជាតិលេខ ៦ ដែលនឹងជួយសម្រួលដល់ចរាចរណ៍របស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរ។

ដើម្បីសម្រួលចរាចរណ៍បន្ថែមទៀត អាជ្ញាធរ បានសាងសង់ស្ពានថ្មីចំនួន ៣កន្លែងឆ្លងកាត់ស្ទឹងសៀមរាប រួមមានស្ពានព្រះរាជដំណាក់ថ្មីនេះ ស្ពានថ្មវត្តពោធិលង្កា និងស្ពានថ្មវត្តព្រះឥន្ទកោសា។

គួរជម្រាបដែរថា ក្នុងឱកាសប្រារព្ធពិធីខាងលើនេះ លោក ស៊ុន ចាន់ថុល ក៏បានប្រគល់កៅស៊ូត្រជាក់ ៥តោន និងម៉ូតូកង់បី ១គ្រឿងបន្ថែមទៀត ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដើម្បីប្រើក្នុងការជួសជុលគ្រលុកសំបុកមាន់៕

Loading...