Post News Media ព័ត៌មានសេដ្ឋកិច្ច កំណាត់ផ្លូវជា...

កំណាត់ផ្លូវជាតិលេខ៦ ជាង៤០គ.ម. ចំណាយ៧០លានដុល្លារ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កំណាត់ផ្លូវជាតិលេខ ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ បានចំណាយថវិកាសរុបជាង ៧០លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅ។ នេះបើយោងតាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កំណាត់ផ្លូវជាតិលេខ ៦នេះ មានទទឺង ២០ម៉ែត្រ ៤គន្លងទៅមក តភ្ជាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

គម្រោងនេះ​ត្រូវបានសាងសង់ដោយ ក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលប្រើប្រាស់រយ:ពេលសាងសង់ចំនួន ៤៨ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ ២០១២ រហូតដល់ដើមឆ្នាំ ២០១៧។

គួរជម្រាបដែរថា ការពង្រីកកំណាត់ផ្លូវជាតិលេខ ៦ ពី ៧ម៉ែត្រទៅ ២០ម៉ែត្រនេះ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ឲ្យកាន់តែងាយស្រួល និងជម្រុញជីវភាពប្រជាជនឲ្យកាន់តែប្រសើរផងដែរ៕

Loading...