ព័ត៌មានសេដ្ឋកិច្ច

ត្រីមាសទី១ វិស័យសំណង់ វិនិយោគជាង ១.២ពាន់លានដុល្លារ ធ្លាក់ចុះ ២២ភាគរយ

នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៧ វិស័យសំណង់ នៅកម្ពុជា មានទុនវិនិយោគសរុបជាង ១.២ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជាង ២២ភាគរយ​ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅថ្ងៃនេះ។

សម្រាប់ត្រីមាសទី ១នេះ គឺមានសំណង់ ៧៨៦គម្រោង សាងសង់លើក្រឡាផ្ទៃ ២លានម៉ែត្រការ៉េ ខណ:ពេលដូចគ្នា កាលពីឆ្នាំ ២០១៦ គឺមានត្រឹម ៤៧៣គម្រោង តែក្រឡាផ្ទៃកើនឡើងរហូតដល់ ៣.៨លានម៉ែត្រការ៉េ។

វិស័យសំណង់ បានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណជា ៥ម៉ឺននាក់ ក្នុងមួយថ្ងៃ ដោយឡែកនៅរាជធានីភ្នំពេញ​ គឺប្រមាណ ២.៣ម៉ឺននាក់ ក្នុងមួយថ្ងៃ។

រីឯក្រុមហ៊ុន ដែលទទួលបានវិញ្ញាបនបត្រប្រកបអាជីវកម្ម សិក្សាគម្រោងប្លង់ និងសាងសង់មានចំនួនសរុប ៧៣ក្រុមហ៊ុន។

គួរជម្រាបដែរថា សំណង់បុរី និងលំនៅឋាន ប្រចាំខែមីនា មានចំនួន ៦៧០គម្រោង មានទុនវិនិយោគជាង ៩០០លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៣ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕

  

មតិយោបល់