ព័ត៌មានសេដ្ឋកិច្ច

ធនាគារ អេស៊ីលីដា រំពឹងរកប្រាក់ចំណេញរហូតដល់ ១៣០លានដុល្លារ នៅ ២ត្រីមាសបន្ទាប់

ធនាគារ អេស៊ីលីដា រំពឹងថា នឹងអាចរកប្រាក់ចំណេញបានរហូតដល់ ១៣០លានដុល្លារអាមេរិក នៅ ២ត្រីមាសបន្ទាប់ ក្នុងឆ្នាំ ២០១៧នេះ ខណ:ត្រីមាសទី ១ ទទួលបានប្រាក់ចំណេញតែ ២៦លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបញ្ជាក់ថា ទោះបីប្រាក់ចំណេញ ដែលទទួលបាននេះ មានសភាពកំណើនយឺតបន្តិច ប៉ុន្តែបញ្ញើសន្សំរបស់ធនគារ នៅតែឈានមុខគេ គឺមានរហូតដល់ ៣២០០លានដុល្លារអាមេរិក ខណ:ឥណទានមាន ២៨០០លានដុល្លារអាមេរិក និងទ្រព្យសកម្ម បានកើនឡើងជាង ៤៧០០លានដុល្លារអាមេរិក។

លោកបន្តថា នៅ ២ត្រីមាសបន្ទាប់ ធនាគារអេស៊ីលីដា នឹងដាក់ចេញនូវយុទ្ធសាស្រ្តថ្មីបន្ថែម ធ្វើយ៉ាងណាឲ្យស្ថាប័នអាចរកចំណេញដល់ ១៣០លានដុល្លារអាមេរិកផងដែរ។

គួរជម្រាបដែរថា គិតត្រឹមខែមករា ឆ្នាំ ២០១៧នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបជាង ៤៧១៣លានដុល្លារអាមេរិក ជាមួយសមតុល្យឥណទានសរុបចំនួន ២៨៨៦លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣១៦៩លានដុល្លារអាមេរិក៕

មតិយោបល់