ព័ត៌មានសេដ្ឋកិច្ច

កូរ៉េ គ្រោងតំឡើងរោងចក្រផលិតសម្ភារៈបន្ទប់ទឹកលំដាប់លេខ១ នៅកម្ពុជា

ក្រុមហ៊ុនកូរ៉េ Saturn Bath បានបង្ហាញពីបំណងវិនិយោគលើ ការតំឡើងរោងចក្រផលិតសម្ភារ:បន្ទប់ទឹក នៅកម្ពុជា បន្ទាប់ពីតំឡើងរោងចក្រ នៅមីយ៉ាន់ម៉ា ឲ្យបានរួចរាល់ជាស្ថាពរ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ចេញផ្សាយនៅថ្ងៃនេះ។

តំណាងរោងចក្រ បានឲ្យដឹងថា រោងចក្រនេះ ជារោងចក្រផលិតសម្ភារ:បន្ទប់ទឹក ជាប់លំដាប់លេខ ១ នៅប្រទេសកូរ៉េ សម្រាប់ផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុនសំណង់ធំៗ នៅកូរ៉េ និងកំពុងនាំចេញទៅ ប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិក។

នៅពេលដែលរោងចក្រ ដំណើរការវិនិយោគនៅកម្ពុជា រោងចក្រនេះ នឹងទទួលយកពលករកម្ពុជា ដែលកំពុងតែធ្វើការឲ្យរោងចក្រនេះ ឲ្យត្រឡប់ទៅកម្ពុជាវិញផងដែរ។

ក្រៅពីនេះ រោងចក្រក៏មានគម្រោងបណ្តុះបណ្តាលជំនាញខ្ពស់ដល់ពលករកម្ពុជា ដើម្បីឲ្យពួកគេមានជំនាញច្បាស់លាស់ ដើម្បីអាចធ្វើការជាមួយក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនផ្សេងៗបាន។

គួរបញ្ជាក់ដែរថា កម្ពុជា ស្វាគមន៍ចំពោះបំណងវិនិយោគនេះ ហើយបច្ចុប្បន្ន ពលករកម្ពុជា ១២នាក់ កំពុងធ្វើការក្នុងរោងចក្រ Saturn Bath នៅខេត្តខ្យងគី ប្រទេសកូរ៉េ៕

មតិយោបល់