ព័ត៌មានសេដ្ឋកិច្ច

សណ្ឋាគារប្រណិតលំដាប់ផ្កាយ ៥ នៃគម្រោងបុរីគជ់អាស៊ី បញ្ចប់ការសាងសង់ដល់ជាន់ទី១៨

សណ្ឋាគារប្រណិតលំដាប់ផ្កាយ ៥ នៃគម្រោងបុរីគជ់អាស៊ី បញ្ចប់ការសាងសង់ដល់ជាន់ទី ១៨  ដោយជោគជ័យ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោកសាស្ត្រចារ្យ ទូស សាភឿន អគ្គនាយករងនៃគម្រោងបុរីគុជអាស៊ី។

លោកសាស្ត្រចារ្យបានឲ្យដឹងថា ​គម្រោងសាងសង់សណ្ឋាគារប្រណិតលំដាប់ផ្កាយ ៥ នេះបានបញ្ចប់ដោយជោគជ័យនៃការចាក់បេតុងដល់ជាន់ទី ១៨ ជាស្ថាពរហើយ ជាមួយនោះដែរ ​អគារទាំងមូលនឹងត្រូវចំណាយរយ:ពេលប្រមាណជា ២ ឆ្នាំដើម្បីធ្វើការរចនា និងតុបតែង។

សូមជម្រាបថា គម្រោងបុរីគុជអាស៊ីត្រូវបានអភិវឌ្ឍលើផ្ទៃដីសរុបប្រមាណជា ៦២ហិកតា ដោយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ក្នុងចំនួនទឹកប្រាក់វិនិយោគប្រមាណជា ៥០លានដុល្លារអាមេរិក។

គម្រោងនេះជាបណ្តុំនៃ សណ្ឋាគារ ផ្សារទំនើប ផ្ទះល្វែង វីឡា ដែលជាចំនុចកណ្តាលនៃ ឆ្នេរសមុទ្របី គឺ ឆ្នេរសុខា ឆ្នេរឯករាជ្យ និង ឆ្នេរអូរឈើទាល។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍនេះមានទីតាំងនៅ សង្កាត់ មិត្តភាព ក្រុងព្រះសីហនុ៕

មតិយោបល់