ព័ត៌មានសេដ្ឋកិច្ច

ទេសចរព្យាបាលសុខភាពកម្ពុជា អាចស្នាក់នៅព្យាបាលក្នុងប្រទេសថៃ រហូតដល់ ៩០ថ្ងៃ

ចំពោះប្រជាជនកម្ពុជា ដែលមានបំណងធ្វើដំណើរទេសចរព្យាបាលសុខភាព នៅប្រទេសថៃ គឺអាចស្នាក់នៅរហូតដល់ ៩០ថ្ងៃ ក្នុងដំណើរទស្សនកិច្ចម្តងៗ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ បានជម្រុញការអនុវត្តអនុស្សរណ:នៃ ការយោគយល់ បន្ថែមទៀតរួមមាន៖

១.សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍

២.ជម្រុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍រួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»

៣.ជម្រុញការតភ្ជាប់ដំណើរកម្សាន្ត តាមនាវាសមុទ្រ តាមបណ្តោយឆ្នេររវាងកម្ពុជា-ថៃ ។ល។

ក្នុងឆ្នាំ ២០១៦កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងនោះទេសចរថៃ មានចំនួន ៣៥០ពាន់នាក់ រីឯទេសចរកម្ពុជា ទៅទស្សនាប្រទេសថៃ ឆ្នាំ ២០១៦ មានចំនួនប្រមាណ ៧០ម៉ឺននាក់ កើនឡើង ២៧ភាគរយ៕

មតិយោបល់