ព័ត៌មានសេដ្ឋកិច្ច

កីឡាករ កីឡាការិនី អាចជិះឡានក្រុងសាធារណៈដោយឥតគិតថ្លៃ

ដើម្បីជួយសម្រួលដល់ការចំណាយលើ មធ្យោបាយធ្វើដំណើររបស់ កីឡាករ កីឡាការិនីទាំងអស់នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យបងប្អូនកីឡាករ កីឡាការិនីទាំងអស់ ជិះឡានក្រុងគ្រប់ខ្សែរត់ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ។

បច្ចុប្បន្ន នៅកម្ពុជា មានកីឡាករ កីឡាការិនីសរុបប្រមាណ ៥០០០នាក់ អាចទទួលបានសេវានេះ ហើយសម្តេចតេជោ ក៏រំពឹងដែរថា ពួកគេ នឹងត្រៀមខ្លួនរួចរាល់ សម្រាប់ធ្វើជាម្ចាស់ផ្ទះ នៅស៊ីហ្គេម ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ។

គួររម្លឹកដែរថា បងប្អូនកម្មករ កម្មការិនីទាំងអស់ ក៏អាចជិះឡានក្រុងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារ។

គួររម្លឹកដែរថា សាលារាជធានីភ្នំពេញ នឹងបន្តខិតខំពង្រឹងការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព និងផ្តល់សេវាឲ្យបានល្អជាងនេះ ជាពិសេសគឺ ពង្រីកខ្សែរត់បន្ថែមជាច្រើនខ្សែ ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍។

ក្រសួងសាធារណការ នឹងដឹកជញ្ជូន ក៏កំពុងតែសិក្សាពីលទ្ធភាព ក្នុងការប្រើប្រាស់កាណូតសាធារណ: Public Water Bus ជាលើកដំបូងបង្អស់នៅកម្ពុជា ដែលអាចចាប់ផ្តើមរត់នៅឆ្នាំ ២០១៧ខាងមុខនេះ រវាងទីតាំង ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ៕

មតិយោបល់