ព័ត៌មានសេដ្ឋកិច្ច

ចាប់ពីថ្ងៃនេះទៅ ឆ្លងកាត់ ស្ពានលីយ៉ុងផាត់ ព្រែកព្នៅ លែងបង់ប្រាក់ហើយ

ចាប់ពីថ្ងៃនេះតទៅ អ្នកធ្វើដំណើរឆ្លងកាត់តាម ស្ពានព្រែកព្នៅ លែងបង់ប្រាក់ទៀតហើយ ដោយក្រុមហ៊ុន LYP Group បានប្រគល់មកជូន រដ្ឋ ទុកជាសម្បត្តិសាធារណ:វិញ។ នេះបើយោងតាមគេហទំព័ររបស់ រដ្ឋបាលរាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងថា រាជរដ្ឋាភិបាល នឹងទិញយក ស្ពានលីយ៉ុងផាត់ ព្រែកព្នៅ មកគ្រប់គ្រងវិញ ដែលអនុញ្ញាតឲ្យ ប្រជាពលរដ្ឋអាចឆ្លងកាត់ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១៥ ខែតុលា តទៅ។

ស្ពានតភ្ជាប់ផ្លូវជាតិលេខ ៥ និង ៦A នេះ បានជួយដោះស្រាយនូវការលំបាក និងជួយលើកកម្ពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋផងដែរ៕

មតិយោបល់