Post News Media ព័ត៌មានសេដ្ឋកិច្ច នៅថ្ងៃនេះ កម្...

នៅថ្ងៃនេះ កម្ពុជា-បង់ក្លាដេស ចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួន ១១

នៅថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួន១១ នៅវិមានសន្តិភាព រួមមាន៖

១.សេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ​ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដេស។

២.អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហការលើបញ្ហាពាក់ព័ន្ធក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរហូតដល់ឆ្នាំ ២០៣០។

៣.អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។

៤.អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

៥.អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីម៉ូឌែលសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ។

៦.អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្ថាប័នលើកិច្ចការពាក់ព័ន្ធនឹងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគបង់ក្លាដេស។

៧.អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។

៨.អនុស្សារណ:យោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការវិស័យវារីវប្បកម្ម និងនេសាទ។

៩.អនុស្សារណ:យោគយល់គ្នាស្តីពី សហប្រតិបត្តិការក្នុងការអភិរក្ស ប្រវត្តិសាស្រ្តសង្រ្គាម បូជនីយស្ថានសង្គ្រាម និងកេរដំណែលសង្គ្រាម។

១០.អនុស្សារណស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិក្សាស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងយុទ្ធសាស្រ្តបង់ក្លាដែស។

១១.កិច្ចព្រមព្រៀងស្តីពី សហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការប្រវត្តិសាសន៍ថ្មីមួយទៀត សំរាប់កម្ពុជា និងបង់ក្លាដេស ដែលកាលពីឆ្នាំ ២០០១ លោកជំទាវនាយករដ្ឋមន្ត្រី បានមកបំពេញទស្សនកិច្ចម្តងរួចមកហើយ។

កិច្ចពិភាក្សានាព្រឹកនេះ បានពិភាក្សាផ្តោតជាសំខាន់អំពី ទំនាក់ទំនងទ្វេភាគី ក្នុងភាពកក់ក្តៅ និងស្និទ្ធស្នាល ជាពិសេសផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស ពោរពេញដោយលទ្ធផល ដែលជាផ្នែកដ៏សំខាន់សម្រាប់ការបន្តដំណើររួមគ្នា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍។

គួរជម្រាបថា រដ្ឋាភិបាលបង់ក្លាដេស ​នឹងដាក់ព្រះនាម ព្រះបរមរតនកោដ្ឋ នៅលើវិថីដ៏ល្បីមួយនៅទីក្រុងដាកា ប្រទេសបង់ក្លាដែសផងដែរ៕

Loading...