Post News Media ព័ត៌មានសេដ្ឋកិច្ច ម្ចាស់យានយន្ត...

ម្ចាស់យានយន្តខកខានមិនបានបង់ពន្ធទាន់ពេល ត្រូវផាកពិន័យគុណនឹង២

អគ្គនាយកដ្ឋានពន្ធដារ  បានប្រកាសឲ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០១៧ ត្រូវបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧កន្លងទៅនេះ។

សម្រាប់ម្ចាស់រថយន្តមួយចំនួន ដែលពុំទាន់បានបំពេញភារកិច្ចបង់ពន្ធ អាចបន្តទៅប្រកាសបង់ពន្ធ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬ នៅតាមធនាគារអេស៊ីលីដា ឬនៅតាមធនាគារកាណាឌីយ៉ា ឬនៅតាមធនាគារវឌ្ឍន: ឬនៅតាមធនាគារកម្ពុជាសាធារណ: ប៉ុន្តែត្រូវទទួលនូវការផាកជាប្រាក់ពិន័យ។

អគ្គនាយកដ្ឋាន ពន្ធដារបានអំពាវនាវ ឲ្យម្ចាស់យានយន្ដទាំងអស់ រួសរាន់ទៅប្រកាសបង់ ពន្ធឲ្យបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្ដិនៃច្បាប់ធរមាន ដើម្បីចៀសវាងការឃាត់នូវ យានយន្ដ តាមដងផ្លូវតម្រូវឲ្យបង់ពន្ធ ដែលអាចនាំឲ្យមានការប៉ះពាល់ការធ្វើដំណើរ និងអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ។

អាស្រ័យហេតុនេះ សូមបងប្អូនជាម្ចាស់យានយន្តទាំងអស់ យកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Loading...