Post News Media ព័ត៌មានសេដ្ឋកិច្ច ១១ខែ ឆ្នាំនេះ...

១១ខែ ឆ្នាំនេះ ប្រមូលចំណូលពន្ធ-អាករបាន ១៨២៧លានដុល្លារ លើសគោលដៅកំណត់

សម្រាប់រយ:ពេល ១១ខែ ឆ្នាំ ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករសរុបបានចំនួនប្រមាណ ១៨២៧លានដុល្លារអាមេរិក ដែលស្មើនឹង ១០៦ភាគរយនៃគោលដៅ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។

បើសិនប្រៀបធៀបនឹងរយ:ពេលដូចគ្នា នៃឆ្នាំ ២០១៦ ការប្រមូលចំណូលពន្ធ-អាករនេះសម្រាប់រយ:ពេល ១១ខែ ឆ្នាំ ២០១៧ កើនឡើងប្រមាណ ២៩ភាគរយ គឺប្រមាណ ៤១៩លានដុល្លារអាមេរិក។

សម្រាប់ខែកញ្ញា ឆ្នាំ ២០១៧ ចំណូលពន្ធ-អាករប្រមូលបាន មានចំនួនប្រមាណជា ១៤៣លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា ត្រឹមខែកញ្ញា ឆ្នាំនេះ​គឺមាន ការកើនឡើងនៃចំណូលពន្ធ-អាករតាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួនដូចជា៖ ពន្ធលើប្រាក់ចំណូលកើនឡើង ៣១ភាគរយ ពន្ធលើប្រាក់បៀវត្សកើនឡើង ៨.៦ភាគរយ អាករលើតម្លៃបន្ថែម កើនឡើង ២៩.៨ភាគរយ និងអាករពិសេស ១៥ភាគរយ៕

Loading...