Post News Media ព័ត៌មានសេដ្ឋកិច្ច សហព័ន្ធស្រូវអ...

សហព័ន្ធស្រូវអង្ករ នឹងប្រកាសស្រូវ ៣សំណាក ឈ្នះការប្រកួតស្រូវល្អបំផុតប្រចាំឆ្នាំ២០១៧

កាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រារព្ធនូវកម្មវិធីប្រកួតស្រូវល្អជាងគេប្រចាំលើកទី ២ ឆ្នាំ២០១៧ ដើម្បីធ្វើការវាយតម្លៃលើសំណាកស្រូវ ចំនួន ៤៤សំណាក ដែលដាក់ដោយសហគមន៍កសិកម្មពីបណ្តាខេត្តនានា នៅទូទាំងប្រទេស។

ការវាយតម្លៃគឺផ្អែកលើការវិភាគផ្នែកខាងក្នុង (ភាពសុទ្ធ សំណើម ភាពបាក់ សពោះ អង្ករក្រហម) និងផ្នែកខាងក្រៅ (រូបរាង សំបុរ សមាសភាពផ្សេងៗ) ធ្វើឡើងដោយគណ:កម្មការវាយតម្លៃមួយ ដែលមានសមាសភាពមកពី តំណាងកសិករ អ្នកផលិតពូជ វិទ្យាស្ថានស្រាវជ្រាវកាឌី អ្នករោងម៉ាស៊ីនចំនួន ៨រូប។

ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងពីគោលបំណង នៃការប្រកួតនេះថា គឺដើម្បីលើកទឹកចិត្តដល់កសិករដែលបានផលិតស្រូវមានគុណភាពល្អ និងត្រូវស្តង់ដារ ហើយនៅថ្ងៃអនាគត ក្រៅពីផលិតផលស្រូវមានគុណភាពខ្ពស់ សហព័ន្ធស្រូវអង្ករនឹងធ្វើការជ្រើសរើសសហគមន៍ដោយផ្អែកលើដំណើរការ និងការគ្រប់គ្រងរបស់សហគមន៍ ផងដែរ។

សម្រាប់លទ្ធផលនៃការប្រកួត មិនទាន់ត្រូវបានប្រកាសនៅឡើយទេ សហគមន៍ដែលទទួលបានជ័យលាភីទាំង ៣ជាសហគមន៍ណានោះ នឹងត្រូវប្រកាសនៅក្នងវេទិកាស្រូវអង្ករកម្ពុជាលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៣ ខែមករា ឆ្នាំ២០១៨ ខាងមុខ៕

Loading...