Post News Media ព័ត៌មានសេដ្ឋកិច្ច ការនាំចូល និង...

ការនាំចូល និងចែកចាយទំនិញពាក់ម៉ាក បំពានសិទ្ធិផ្តាច់មុខ ត្រូវតែបញ្ឈប់ជាបន្ទាន់

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងដល់ ក្រុមហ៊ុន ឬអ្នកនាំចូលនិងចែកចាយទំនិញពាក់ម៉ាក ដែលបំពានសិទ្ធិផ្តាច់មុខ ត្រូវបញ្ឈប់ជាបន្ទាន់ ចៀសវាងការប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់។

បញ្ហានេះកើតឡើងដោយសារ មានក្រុមហ៊ុន និងអ្នកនាំចូលមួយចំនួន លួចនាំចូល និងចែកចាយទំនិញ ដែលបំពានលើសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើ ទំនិញពាក់ម៉ាកណាមួយ ក្នុងប្រទេសកម្ពុជា តាមការប្រគល់សិទ្ធិពី ម្ចាស់ម៉ាក ដែលបានកត់ត្រា និងតម្កល់នៅក្រសួងពាណិជ្ជកម្មរួចហើយ។

ក្នុងករណីនៅតែមានការបំពាន សូមក្រុមហ៊ុនដែលទទួលបានសិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខ ត្រូវសហការជាមួយអាជ្ញាធរសមត្ថកិច្ចតាមច្រកព្រំដែន និងក្នុងផ្ទៃប្រទេស ដើម្បីទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាព៕

Loading...