ព័ត៌មានសេដ្ឋកិច្ច

ផ្លូវឡូរី ប្រវែង ១២គីឡូម៉ែត្រ នៅបាត់ដំបង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់វិញ

ផ្លូវឡូរី (រទេះភ្លើងឬស្សី) ដែលមានប្រវែង ១២គីឡូម៉ែត្រ ចន្លោះផ្លូវពី ប្រាសាទបាណន់មកភ្នំសំពៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញ។ នេះបើយោងតាម គេហទំព័ររបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

ផ្លូវឡូរី ដែលជាគោលដៅទេសចរណ៍ដ៏ល្បីនៅខេត្តបាត់ដំបង ត្រូវបានបើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ បន្ទាប់ពីបានបិទកាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៧។

ផ្លូវរទេះភ្លើងឬស្សី ត្រូវបានគេប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ជាមធ្យោបាយធ្វើដំណើរតាមផ្លូវដែកមួយ សម្រាប់ដឹកជញ្ជូន សម្ភារ: កសិផល ក្នុងរយ:ចម្ងាយជិត តែបច្ចុប្បន្ន ត្រូវបានកែច្នៃបន្ថែម​ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តបានកាន់តែច្រើន។

គួរជម្រាបដែរថា សម្រាប់តម្លៃនៃការជិះ គឺ ១ម៉ឺនរៀលសម្រាប់ភ្ញៀវខ្មែរ នឹង ២ម៉ឺនរៀលសម្រាប់ភ្ញៀវបរទេស៕

មតិយោបល់