Post News Media ព័ត៌មានសេដ្ឋកិច្ច ពលរដ្ឋខេត្តបន...

ពលរដ្ឋខេត្តបន្ទាយមានជ័យ ត្រូវធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី ចាប់ពីថ្ងៃនេះ

បន្ទាយមានជ័យ: ចាប់ពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៨នេះតទៅ ពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្តបន្ទាយមានជ័យគឺ តម្រូវឲ្យធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី ដើម្បីចេញចូលទៅមករវាងប្រទេសជាប់ព្រំដែនទាំងពីរ។ នេះបើតាមការជូនដំណឹងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ។

លោក សួន បវរ អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចេញប័ណ្ណព្រំដែនគំរូថ្មី ធ្វើឡើងសម្រាប់តែពលរដ្ឋដែលមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ប្រើប្រាស់ឆ្លងកាត់ព្រំដែនប្រទេសទាំង ២ប៉ុណ្ណោះ។

កន្លងមក ប័ណ្ណព្រំដែនធ្វើឡើងដោយ នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែត តែសម្រាប់ឆ្នាំ ២០១៨នេះ គឺប័ណ្ណព្រំដែនគំរូថ្មី ត្រូវបានបង្វែរមកធ្វើដោយរដ្ឋបាលខេត្តបន្ទាយមានជ័យវិញ ទៅតាមលក្ខខណ្ឌនៃក្រសួងមហាផ្ទៃ ពលរដ្ឋទាំងអស់អាចទំនាក់ទំនងធ្វើនៅការិយាល័យនៃច្រកចេញចូលតែមួយដែលមាននៅតាមរដ្ឋបាលស្រុក-ក្រុង ដោយចំណាយតែ ២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយក្បាល នឹងមានសុពលភាព ២ឆ្នាំ៕

Loading...