Post News Media ព័ត៌មានសេដ្ឋកិច្ច ឆ្នាំ២០១៧ កម្...

ឆ្នាំ២០១៧ កម្ពុជា សម្រេចការនាំចេញអង្ករបានជាង ៦.៣សែនតោន

ពេញមួយឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជាង ៦.៣សែនតោន កើនឡើងប្រមាណ ១៧.៣ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អង្ករកម្ពុជា បានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ជាអង្ករល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ ២០១៧ ខណ:អង្ករថៃ ជាប់លេខ ១ ក្នុងឆ្នាំនេះ។

អង្ករកម្ពុជា ធ្លាប់បានទទួលជ័យលាភីអង្ករល្អបំផុតលើពិភពលោក ៣ឆ្នាំជាប់ៗគ្នា ២០១២ ២០១៣ និង ២០១៤ ហើយសម្រាប់ឆ្នាំនេះ ក្នុងការប្រកួតជ្រើសរើសអង្ករល្អបំផុតលើពិភពលោក អង្ករកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ២ ខណ:អង្ករថៃ ជាជ័យលាភីលេខ ១ និងលេខ ៣ បានទៅប្រទេសវៀតណាម។

កាលពីឆ្នាំ ២០១៦ កម្ពុជា នាំអង្ករចេញជាង ៥.៤សែនតោន ទៅកាន់ ៦៥ប្រទេសទូទាំងពិភពលោក។

តាមការសន្និដ្ឋាន បរិមាណអង្ករនាំចេញ មានការកើនឡើងនេះ ជាសញ្ញាល្អ ដើម្បីសម្រេចនូវគោលដៅរំពឹងទុករបស់រាជរដ្ឋាភិបាល ក្នុងការនាំចេញអង្ករឲ្យទទួលបានជោគជ័យ៕

 

Loading...