Post News Media ព័ត៌មានសេដ្ឋកិច្ច តៃវ៉ាន់ នឹងមក...

តៃវ៉ាន់ នឹងមកវិនិយោគដាំដំណាំផាសិន នៅកម្ពុជា

កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាន ដឹកនាំ​គណប្រតិភូ​កម្ពុជា ​ទៅកាន់​កោះតៃវ៉ាន់​ដើម្បី​ស្វែង​រក​ជំនួយ​បច្ចេកទេស​ និង​ទាក់ទាញ​អ្នក​វិនិយោគទុន​ ឲ្យមកបោះទុន​វិនិយោគ​លើវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ និង​កែច្នៃ​។

ជាលទ្ធផល ភាគីតៃវ៉ាន់ យល់ព្រមមកបោះទុនវិនិយោគលើដំណាំផ្លែផាសិន នៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។

​គួររម្លឹកថា គណប្រតិភូ​កម្ពុជា​ បានមក​ពិនិត្យ​សិក្សា​ស្វែង​យល់​ នៅ​ក្នុង​កសិដ្ឋាន​បណ្តុះពូជ​បន្លែ​ ផ្លែឈើ​ ផ្កា​​ និង​ជីធម្មជាតិ​នៅលើផ្ទៃដី ១៥ហិកតា​ សម្រាប់​លក់ចែកចាយជូន​កសិករ​នៅជុំវិញ​កសិដ្ឋាន​ ដែលមាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ណានថូវ​ ភាគកណ្តាល​កោះតៃវ៉ាន់​។

ក្នុងនោះ ផ្លែ​ផាសិន ​(Passion Fruit) អាចទទួល​ផលបានជា​មធ្យម​ ៦០ ទៅ ៨០តោន បើគិតជាលុយដប់ម៉ឺន​ដុល្លារ​ក្នុងមួយឆ្នាំ​ តែកសិករ​នៅក្នុងតំបន់​នេះភាគច្រើន​ជួលដី​គេក្នុងមួយឆ្នាំ​ ចាប់ពី ១ម៉ឺនទៅ ១ម៉ឺន៥ពាន់ដុល្លារ។

នេះជាការពាំនាំមកវិញ​នូវ ផល​វិជ្ជមាន​ជាច្រើន​លើវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ ជូនដល់ប្រទេសកម្ពុជា គឺ​អាចបង្កើន​ផលិតកម្ម​ និង​តម្លៃ​កសិផល​ឲ្យដល់​កសិករ​យើង​ បាន​ល្អប្រសើរ​ជាងសព្វថ្ងៃ​៕

Loading...