ព័ត៌មានសេដ្ឋកិច្ច

គ្រូបង្រៀន និងមន្រ្តីក្រោមឱវាទក្រសួងអប់រំ អាចទទួលបានការថែទាំងសុខភាពដោយឥតគិតថ្លៃ

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាប​ថា មន្ត្រី​រាជការ គ្រូបង្រៀន អតីត​មន្ត្រី​រាជការ និង​អតីត​គ្រូបង្រៀន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា អាច​ទៅ​ទទួល​សេវា​ថែទាំ​សុខភាព​ដោយ​ឥតបង់ប្រាក់ នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណ: និង​មន្ទីរ​ពេទ្យ​ឯកជន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប.ស.ស ជូន​ដល់​មន្ត្រី​សាធារណ: និង​អតីត​មន្ត្រី​រាជការ ដោយ​គ្រាន់តែ​ភ្ជាប់​មក​ជាមួយ​នូវ ប័ណ្ណ​សម្គាល់​ខ្លួន​មន្ត្រី​រាជការ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចាប់ពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១៨ តទៅ ។

សម្រាប់​ប័ណ្ណ​សម្គាល់​ខ្លួន​ហួស​កាល​បរិច្ឆេទ​កំណត់ ៖
– ចំពោះ​អតីត​មន្ត្រី​រាជការ​បម្រើការ​នៅ​ក្រោម​ឱវាទ​ទីស្ដីការ​ក្រសួង ត្រូវ​បញ្ជាក់​ពី​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​ទីស្ដីការ​ក្រសួង
– ចំពោះ​អតីត​មន្ត្រី​រាជការ និង​អតីត​គ្រូ​បង្រៀន​បម្រើការ​នៅ​រាជធានី/ខេត្ត ត្រូវ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត។

ក្នុងករណីនេះ ប្រធានអង្គភាពសាមី ត្រូវរួសរាន់ចេញលិខិតបញ្ជាក់ពី អត្តសញ្ញាណជូន អតីតមន្រ្តីរាជការ ឬអតីតគ្រូបង្រៀន ឲ្យបានទាន់ពេលវេលា៕

មតិយោបល់