ព័ត៌មានសេដ្ឋកិច្ច

Auskhmer ផ្តល់សេវាកម្មវេចខ្ចប់កាដូលក្ខណៈ Premium តម្លៃខ្ទង់ពាន់ដុល្លារ

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះ លោក ទាវ សុខមាន អនុប្រធានគ្រប់គ្រងផ្នែកលក់របស់ ក្រុមហ៊ុន Auskhmer បានឲ្យដឹងថា Auskhmer បានបង្កើតសេវាកម្មថ្មីមួយទៀត គឺការខ្ចប់កាដូ លក្ខណ: Premium ជាទំនិញសុទ្ធ ដែលក្រុមហ៊ុននាំចូលដោយផ្ទាល់ពីក្រៅប្រទេស។

លោក ទាវ សុខមាន បន្តឲ្យដឹងថា ការសម្រេចបង្កើតសេវាកម្មនេះឡើង គឺដោយសារការមើលឃើញថាផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន មានការផ្លាស់ប្តូរ មានជីវភាពធូរធារ ហ៊ឺហា ស៊ីវិល័យ ហើយអ្នកមាន លែងសូវគិតពីតម្លៃ តែគិតពីផលិតផលល្អ ជួយដល់សុខភាព។

កញ្ចប់កាដូនេះ មានផលិតផលចម្រុះ និងតម្លៃចាប់ពី ២៥០ដុល្លារ ដល់ ៣០០០ដុល្លារ ឬអាចលើសពីនឹង អាស្រ័យតាមការចង់បានរបស់អតិថិជន ក្នុងនោះមានភេសជ្ជ:លំដាប់ខ្ពស់ នំ ស្រា -ល- នាំចូលមកពីប្រទេសបារាំង អូស្រា្តលី សហរដ្ឋអាមេរិក អ៊ីតាលី អេស្ប៉ាញ អាហ្សង់ទីន។ល។

ជាចុងក្រោយ លោក ទាវ សុខមាន បានលើកឡើងថា ដោយសារនៅកម្ពុជា មានហាងច្រើន មានផលិតផលច្រើនចម្រុះគ្នា សូមបងប្អូនប្រយ័ត្នប៉ះចំផលិតផលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដូច្នេះគួរចៀសវាង នឹងជ្រើសរើសយកហាងលក់ផលិតផលណា ដែលអាចទុកចិត្តបាន មានគុណភាព អនាម័យ និងស្របតាមស្តង់ដានាំចូល។

គួរជម្រាបថា ក្រុមហ៊ុន Auskhmer ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០១ ដំណើរការនាំចូល និងចែកចាយ ម្ហូប ភេសជ្ជ:មានគុណភាពខ្ពស់ ដើម្បីបម្រើ និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ស្របតាមកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Auskhmer មានការដាក់តាំងលក់នៅក្នុងហាង The Providore ស្ថិតនៅអគារលេខ ៦៧ ក្បែរសាលាបឋមសិក្សាសុធារស តាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឬទំនាក់ទនងលេខទូរស័ព្ទ ០៩៥ ៩០ ៧៨ ៧៩ ឬទំនាក់ទំនងក្រុមហ៊ុនដោយផ្ទាល់ ស្ថិតនៅផ្ទះលេខ ៥២១ ផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ឬលេខទូរស័ព្ទ ០១២ ៦៩៨ ១០០, ០៩២ ២១៤ ៦២៣, ០២៣ ៩០០ ៩៧៦។ សាខាខេត្តសៀមរាប ទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៦៨៦ ១៥៦, ០១៧ ៧៦៨ ៦៥១ ឬ ០៦៣ ៧៦០ ៣៨៦។ សាខាខេត្តព្រះសីហនុ ទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៦៦៥ ១៨៤,០១៧ ៩១៦ ៨៩៨៕

 

 

មតិយោបល់