ព័ត៌មានសេដ្ឋកិច្ច

ហាង Circle K ដើមកំណើតពីអាមេរិក មកដល់ប្រទេសកម្ពុជាជាលើកដំបូង

ហាងទំនិញ Circle K ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមបើកដំណើរការជាលើកដំបូង នៅប្រទេសកម្ពុជាហើយ កាលពីពេលថ្មីៗនេះ។

Circle K នឹងប្រតិបត្តិការដោយក្រុមហ៊ុន TH CVS Co., ដែលទទួលបានសិទ្ធិលក់បន្ត នៅក្នុងប្រទេសកម្ពុជា​ ហើយក្រុមហ៊ុនក៏កំពុងប្រតិបត្តិការលើ យីហោអាមេរិកល្បីៗរួមមាន Carl’s Jr, Coldstone Creamery និង Chevrolet។

នៅក្នុងរាជធានីភ្នំពេញ ហាងទំនិញចាប់ផ្តើមបើកដំណើរការចំនួន ៣សាខា រួមមានសាខាបាក់ទូក សាខាផាប់ស្រ្ទីត និងសាខាកម្ពុជាក្រោម។

ក្នុងឆ្នាំ ២០១៨នេះ ក្រុមហ៊ុនមានបំណងពង្រីកឲ្យបាន ៤០សាខាបន្ថែមទៀត ហើយគ្រោងនឹងបើកឲ្យបាន ៣០០សាខាទូទាំងប្រទេស ក្នុងរយ:ពេល ១០ឆ្នាំខាងមុខ។

គួរជម្រាបថា ហាងទំនិញនេះ ត្រូវបង្កើតឡើងក្នុងឆ្នាំ ១៩៥១ ខណ:បច្ចុប្បន្នមានជាង​ ១៥០០០សាខា​ ទូទាំងពិភពលោក៕

មតិយោបល់