ព័ត៌មានសេដ្ឋកិច្ច

ម៉ុង ឫទ្ធី ចំណាយជាង ១០លានដុល្លារ កែប្រែឆ្នេរសមុទ្ទកែវផុស ពីល្បាប់ភក់ មកជាខ្សាច់ស

នៅលើគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ម៉ុង ឫទ្ធី បានឲ្យដឹងថា លោកបានចំណាយពេលជិត ២០ឆ្នាំ នឹងទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក ដើម្បីកែប្រែឆ្នេរសមុទ្ទកែវផុស ពីល្បាប់ភក់ មកជាខ្សាច់សស្អាត។

លោកបញ្ជាក់ថា ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​ លោក​ត្រូវ​ចំណាយ​ពេលវេលា​ជិត ២០ឆ្នាំ និងទឹកប្រាក់មិនតិចជាង ១០លានដុល្លារនោះទេ​ សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​​តំបន់ឆ្នេរ​សមុទ្ទ​កែវ​ផុស​ ឲ្យមាន​ឆ្នេរ​ខ្សាច់​សស្អាត​​ អាច​ចុះងូតទឹកលេង​កម្សាន្ត​បាន​ ដែលកាលពីមុន ​ឆ្នេរ​សមុទ្ទ​កែវ​ផុ​ស សុទ្ធតែ​ល្បាប់​ភក់​ មិនអាច​ចុះងូតទឹកលេង​កម្សាន្ត​បាន​ដូចក្រុង​ព្រះសីហនុ​ទេ​។

យ៉ាងណាមិញ គម្រោងនេះ ទើបតែសាងសង់​កែច្នៃ​បាន​ប្រមាណ​ជា ​៧០ភាគរយ សម្រាប់សាកល្បង​។

ជាចុងក្រោយ ឯកឧត្តម ក៏សូមជម្រាប​ដល់​ប្រជាជន​ ដែល​មាន​បំណង​ចង់​មកលេង​កម្សាន្ត​នៅ​ឆ្នេរ​សមុទ្ទ​កែវ​ផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ អាច​មកលេង​បាន​ដោយ​គ្មាន​ការ​ហាម​ឃាត់​ និង​ឥតគិតថ្លៃ​៕

មតិយោបល់