ព័ត៌មានសេដ្ឋកិច្ច

ចូលឆ្នាំចិន ថ្ងៃទី៣ ភ្ញៀវទេសចរជាង ៤ពាន់នាក់ ដើរលេងកម្សាន្តតាមកោះ ក្នុងខេត្តព្រះសីហនុ

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ បានឱ្យដឹងថា​ ភ្ញៀវទេសចរចម្រុះ​ជាតិសាសន៍​ចំនួន ៤,៤៥៨នាក់​ ស្រី ២,០៩០នាក់​​ ក្នុងនោះ ភ្ញៀវទេសចរជាតិ​មានចំនួន ​២៦៤១នាក់​ ស្រី ១២១៤នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ​១៨១៧នាក់​ ស្រី​ ៨៧៦នាក់ បានធ្វើដំណើរទៅ​លេងកម្សាន្តតាម​កោះនានា ក្នុងខេត្តព្រះសីហនុ ក្នុងថ្ងៃទី៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំចិន-វៀតណាម។

ទិន្នន័យ​ខាង​លើ​នេះ​ អាជ្ញាធរទទួលបានពីការចុះត្រួតពិនិត្យ និងកត់​ត្រា​នៅ​​តាម​​កំពង់​ផែ​ទូកដឹក​ជញ្ជូន​​ភ្ញៀវ​ទេសចរ​ទាំង ​៣ ទីតាំងផ្សេងគ្នា​នៅក្នុង​ក្រុងព្រះសីហនុ ។

ដោយសារ​អាកាសធាតុលើ​​ផ្ទៃសមុទ្រ នា​ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ មានសភាពស្ងប់ស្ងាត់ល្អ ពុំមានព្យុះ​ភ្លៀង​ការធ្វើដំណើរ​កម្សាន្តតាមផ្លូវទឹក ​មានចំនួនភ្ញៀវទេសចរកើនឡើងជាងថ្ងៃទី ១ និងទី ២។

ទោះបីចំនួន​ភ្ញៀវកើន​ឡើង​យ៉ាងណាក៏​កម្លាំង នគរបាលចរាចរណ៍ផ្លូវ​ទឹកបន្តចុះ​​ត្រួត​ពិនិត្យ​ និងធ្វើការណែនាំ​ឱ្យ​ម្ចាស់ជលយាន​ដឹកជញ្ជូនភ្ញៀវទេសចរ​ធ្វើដំណើរតាមផ្លូវទឹក ត្រូវ​មានការប្រុងប្រយ័ត្ន និងបំពាក់អាវពោងសុវត្ថិភាពឱ្យ បាន​គ្រប់ៗ​គ្នាមុននឹង​ចេញដំណើរ ក៏ដូចជាការវិលត្រឡប់​មកកាន់ដីគោកវិញ​ដើម្បីបង្ការ​កុំឱ្យមាន​​ហានិភ័យ​ផ្សេង​ៗ​កើត​ឡើង​​ជាយថាហេតុ​ និងធានាសុវត្ថិភាព​ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបាន​មកកម្សាន្ដ​ នៅក្នុង​ខេត្ដព្រះសីហនុ៕

មតិយោបល់