Post News Media ព័ត៌មានសេដ្ឋកិច្ច ក្រសួង បង្ហាញ...

ក្រសួង បង្ហាញវិធីចុះបញ្ជីយានយន្ត និងទិញស្លាកលេខតាមអនឡាញ ក្នុងពេល ១ថ្ងៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន កែប្រែប្រព័ន្ធស្វ័យប្រវត្តិកម្ម ឲ្យការទទួលសេវាចុះបញ្ជីរថយន្ត ដែលធ្លាប់ចំណាយពេល ១០ ទៅ ៣០ថ្ងៃ មកនៅត្រឹមតែ ១ថ្ងៃតែប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន។

វីដេអូនេះនឹងបង្ហាញលោកអ្នកអំពីវិធី៖
– ជ្រើសរើសលេខពិសេស
– ជ្រើសរើសទំហំផ្លាកលេខ
– ដាក់ពាក្យស្នើសុំចុះបញ្ជី និងឯកសារភ្ជាប់
– ណាត់កាលវិភាគឆៀករថយន្ត
– និងទូទាត់ប្រាក់សេវាដោយខ្លួនឯង។

ប្រព័ន្ធនេះ នឹងកាត់បន្ថយចំណាយក្រៅផ្លូវការ ផ្តល់សេវាងាយស្រួល និងឆាប់រហ័ស ចំណេញវេលា អាចធ្វើបានពីគ្រប់ពេលវេលា គ្រប់ទីកន្លែង។

សម្រាប់ប្រឹក្សាយោបល់បន្ថែម លើការដាក់ពាក្យ សូមទំនាក់ទំនង៖ 085 92 90 90 – 015 92 90 90 – 067 92 90 90។

យ៉ាងណាមិញ ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ត អាចធ្វើការចុះបញ្ជីរថយន្តដោយខ្លួ​​នឯងផ្ទាល់តាមរយ: អាសយដ្ឋាន៖ https://vehicle.mpwt.gov.kh/ ជ្រើសរើសនូវស្លាកលេខណាមួយ ដែលខ្លួនពេញចិត្ត និងអាចរើសទំហំវែង ឬធំ ហើយបង់ប្រាក់ជាមួយ Wing LyHour Smartluy រួចយកឯកសារច្បាប់ដើម ទៅតម្កល់នៅទីតាំងផ្តល់សេវាសាធារណ:របស់ ក្រសួងសាធារណការ ដើម្បីទទួលបានផ្លាកលេខ នឹងបណ្ណសម្គាល់រថយន្ត៕

Loading...