Post News Media ព័ត៌មានសេដ្ឋកិច្ច ធនាគារជាតិ ដក...

ធនាគារជាតិ ដកអាជ្ញាប័ណ្ណនាំចេញ-នាំចូលលោហធាតុនិងត្បូងមានតម្លៃ ពីក្រុមហ៊ុនចំនួន១០

ធនាគារជាតិនៃកម្ពុជា បានសម្រេចដកហូត​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​នាំចេញ-​នាំចូល​លោហធាតុ​​ និងត្បូងមានតម្លៃរបស់ក្រុមហ៊ុនចំនួន ១០ នៅកម្ពុជា ដោយសារ​ក្រុម​ហ៊ុនទាំង​នេះ​មិន​មានសកម្មភាព​នាំចេញ-​នាំចូលមាស និងត្បូងមានតម្លៃ អស់រយ:ពេល ៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ២០១៨ បង្ហាញថា ក្រុមហ៊ុនទាំង ១០នេះ ត្រូវ​បាន​ធនាគារជាតិ​នៃកម្ពុជាសម្រេចដកអាជ្ញា ប័ណ្ណអាជីវកម្ម ចាប់តាំងពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨មកម្លេះ ព្រោះ​តែមិន​​មានសកម្មភាព​ រកស៊ី នាំចេញ នាំចូលមាស និងត្បូងមានតម្លៃ ទៅតាមគម្រោងអាជីវកម្ម ។

ក្រុមហ៊ុនដែលត្រូវបានដកអាជ្ញាប័ណ្ណទាំងនោះមានដូចជា៖

១- ក្រុមហ៊ុន លីបឺធីហ្គោល (ខេមបូឌា) អ៊ីមផត អិចផត​

២- ក្រុមហ៊ុន ហ្វឺសស្ទេតហ្គោល អ៊ីនវេសមេន​

៣- ក្រុមហ៊ុន វិមានសិលាអិលធីឌី

៤- ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គោល (ខេមបូឌា) អ៊ិនវេស​មេន​

៥- ក្រុមហ៊ុ​ន អាស្កាព ហ្គោល អ៊ិនវេសមេន

៦- ក្រុមហ៊ុន អេហ្វ យូ ជី អាយ ហ្គោល

៧- ក្រុមហ៊ុន ជេភីអេ អឹសូស៊ីអេត ខូអិលធីឌី

៨- ក្រុមហ៊ុន ខែ្មរហ្គោល ស៊ីលវើរខន អ៊ិនវេសមេន លីមីធីត

៩- ក្រុមហ៊ុន ហ្គោលខ្វេស ខូអិលធីឌី

១០- ក្រុមហ៊ុន អិលស៊ីអិចស្កាយ ប្រេសីស មេធល។

យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញត្បូងពេជ្រសល់ពីការកែច្នៃ មាន​តម្លៃ​ទឹប្រាក់​ប្រមាណ ៨.៤៣លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ បានកើនឡើង ៦៧ បើធៀប​កាលពី​ឆ្នាំ ២០១៦​កន្លងទៅ។

តួលេខដដែលនេះបង្ហាញទៀតថា ក្រៅពីការនាំចេញ​ត្បូងពេជ្រមានតម្លៃ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​ កម្ពុជា ក៏បាននាំចូលត្បូងពេជ្រមិនទាន់កែច្នៃមកវិញដែរ ក្នុងតម្លៃទឹកប្រាក់ប្រមាណ ១៦.៥១​លាន​ដុល្លារ​អាមេរិក​ បានកើនឡើង ៥ភាគរយ៕

Loading...