ព័ត៌មានសេដ្ឋកិច្ច

ក្រសួងសាធារណការ ចាប់អារម្មណ៍គំនិតច្នៃប្រឌិតថ្មី កែច្នៃសំរាមផ្លាស្ទិក ទៅជាកៅស៊ូ AC

ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងចាប់អារម្មណ៍ ការកែច្នៃសំរាមផ្លាស្ទិច ទៅជាកៅស៊ូ AC ធ្វើផ្លូវ របស់ក្រុមនិស្សិត ECO PLASTIC ជាគំនិតច្នៃប្រឌិតថ្មីរបស់និស្សិតកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលក្រុមនិស្សិត ECO PLASTIC មកពី មូលនិធិហាប់ស្វែល រួមមានកញ្ញា លី សុកញ្ញា និស្សិតសាកលវិទ្យាល័យ ZAMAN និងកញ្ញា តាន់ ប៊ុនហ៊ង់ និស្សិតសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញ។

ក្រុមមានគំនិតច្នៃប្រឌិតវ័យក្មេងនេះ បានឈ្នះការប្រកួត កម្មវិធីគំនិតច្នៃបង្កើតថ្មីនៅកម្ពុជា (Business Model Competition) ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង និង មូលនិធិ CIESF។

ជាមួយគំនិតច្នៃប្រឌិតរបស់ពួកគាត់ នឹងផ្តល់ឲ្យនូវអត្ថប្រយោជន៍ ដល់បរិស្ថានក្នុងការច្នៃនូវសម្រាមផ្លាស្ទិកមកប្រើប្រាស់ ផលិតជាកៅស៊ូក្រាលថ្នល់ប្រភេទ Asphalt Concrete មានគុណភាពខ្ពស់ជាប់យូរអង្វែង។

បេក្ខនារីទាំងពីររូបនេះ នឹងក្លាយជាតំណាងកម្ពុជាដើម្បីទៅចូលរួមការប្រកួតវគ្គក្នុងតំបន់ នៅប្រទេសប៊ូតង់ នាពេលខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា គំនិតច្នៃ របស់បេក្ខនារីទាំងពីររូបនេះ នឹងទទួលបានជោគជ័យនៅក្នុងកម្មវិធីប្រកួតប្រជែងជាបន្តបន្ទាប់៕

 

មតិយោបល់