Post News Media ព័ត៌មានសេដ្ឋកិច្ច គណ:ប្រតិភូធុរ...

គណ:ប្រតិភូធុរកិច្ចហុងកុងជាន់ខ្ពស់ ស្វែងរកឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា

បេសកកម្មជំនួញមួយ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) នឹងមកធ្វើទស្សន:កិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមីនាឆ្នាំ ២០១៨ ដើម្បី​ស្វែង​រកឱកាស​សម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគនិងផលិតកម្មរវាងកម្ពុជា និងហុងកុង។

បេសកកម្មនេះនឹងត្រូវដឹកនាំដោយលោក Edward Yau លេខាធិការ​ពាណិជ្ជកម្ម​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃរដ្ឋបាលរដ្ឋបាលពិសេស នៃរដ្ឋបាលក្រុងហុងកុង និងលោកស្រី Margaret Fong នាយកប្រតិបត្តិនៃ HKTDC ។

ព្រឹត្ដិការណ៍​ធុរ:ដ៏អស្ចារ្យនេះ​ ហុងកុង នឹង​ក្លាយជាដៃគូរ​របស់​លោក​អ្នក ​ក្នុង​ការ​ស្វែងរក​ឱកាស​អាជីវកម្ម​ថ្មី​ រួមជាមួយ​សិក្ខាសាលា​ អាហារថ្ងៃត្រង់ ដែល​នឹង​ប្រារព្ធឡើង​នៅ​សណ្ឋាគារ The Great Duke Phnom Penh hotel ចាប់ពីម៉ោង ១២:០០ នាថ្ងៃទី ២០ ខែ​មីនា ឆ្នាំ​២០១៨នេះ​។

សិក្ខាសាលា​នេះ បាន​សហការរៀបចំដោយ សមាគមពាណិជ្ជកម្ម​ហុងកុងនៅកម្ពុជា Hong Kong Business Association in Cambodia (HKBAC) ដែល​នឹង​ពិភាក្សា​សំខាន់​អំពី ឱកាស​សហការ​គ្នា​ក្នុង​ការ​ផលិត និង​ការ​វិនិយោគ មាន​ដូចជាផ្នែក​ហិរញ្ញវត្ថុ ធនាគារ និង​ហេដ្ឋារចនា​សម្ព័ន្ធ ការ​អភិវឌ្ឍន៍ និង​ផ្នែក​ច្បាប់​ពាណិជ្ជកម្ម​សំខាន់ៗ​មួយចំនួនទៀត​។

ក្រៅពីលោក Mr Edward Yau លោក ស្រី Ms Margaret Fong និង​ថ្លែង​សន្ទរកថាស្វាគមន៍ ភ្ញៀវ​កិត្ដិយស ដែល​មាន​ឯកឧត្ដម Dr Sok Siphana ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក​បណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន Sunwah Group និងជា​ ប្រធានសភាពាណិជ្ជកម្មចិន ហុងកុងនឹង​ចូលរួម​ចែករំលែកគំនិត​សំខាន់ៗ​លើ​វិស័យ​ពាណិជ្ជកម្ម​ផងដែរ​។

ទីក្រុងហុងកុង គឺជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និងជាតំបន់​ពាណិជ្ជកម្ម​រវាងចិន​ដីគោក​ អាស៊ី និង​ពិភព​លោក ​ហើយនៅ​ក្នុង​សិក្ខាសាលា​នេះ ​នឹង​​ពង្រឹង​បន្ថែម​ទៀត​ក្រោម​គម្រោង​គំនិត​ផ្តួច​ផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់មួយ។

គោលបំណង​នៃ​បេសកកម្ម​ពាណិជ្ជកម្មនេះ បង្កើតឡើង​ដើម្បី​ស្វែង​រក​ឱកាស​សម្រាប់​ការ​វិនិយោគ និង​កិច្ច​សហប្រិតិបត្ដិការអាជីវកម្ម ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ គម្រោង​ពាណិជ្ជកម្ម ផ្លូវ​មួយ ខ្សែ​ក្រវ៉ាត់មួយ  និង​ជា​ផ្លូវ​សម្រាប់​សហមន៍​ធុរ:កិច្ច​នៅកម្ពុជា និង​ហុងកុង។

សិក្ខាសាលានេះ ក៏នឹង​បង្ហាញ​ពី​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា ដើម្បី​ទាញ​យក​ផលប្រយោជន៍​នៃការ​វិនិយោគជាមួយ​ហុងកុង ដើម្បី​ជំរុញ​ភាពជាដៃគូក្នុង​តំបន់ ជាពិសេស​ការ​វិនិយោគលើ​ផ្នែក ហិរញ្ញវត្ថុ និង​ធនាគារ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ  និងផ្នែក​ច្បាប់។​

តាមយរយ:​មូលដ្ឋានគ្រឹះដ៏រឹងមាំ ដូចជាប្រព័ន្ធច្បាប់ កម្រិត​របរបង់ពន្ធទាប ​កម្រិត​ខ្ពស់នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ហិរញ្ញវត្ថុ និងការវិនិយោគជឿនលឿន ទាំង​បណ្ដាញអ្នកអភិវឌ្ឍ​ជាតិ និងអន្ដរជាតិ រួមជាមួយ​នឹង​លំហូរព័ត៌មានសេរី ចំពោះ​ទីផ្សានៃការវិនិយោគទំនិញ​នានា ហុងកុងបាន​បង្កើត​ជា​ទម្រង់នៃ​បណ្ដុំ​ព័ត៌មាន​មូលធនចំពោះ​ការ​វិនិយោគ និង​ហិរញ្ញវត្ថុ សម្រាប់​អ្នក​វិនិយោគសកល។

កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ​នាពេលថ្មីៗនេះ បាន​ជំរុញ និង​សម្រប​សម្រួល​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ ចំពោះ​សេដ្ឋកិច្ច ហុងកុង និង​អាស៊ាន។

FTA នឹង​ចូលរួម​កាត់​បន្ថយកតព្វកិច្ចពន្ធគយ ដែល​ត្រូវ​បាន​កំណត់ដោយ​អាស៊ាន និង​លើក​កម្ពស់​ការ​ប្រ​កួត​ប្រជែងជាសកល​ របស់ដៃគូរសហការ នៃហុងកុង នៅក្នុង​ទីផ្សារ​សកល។

ASEAN-Hong Kong FTA សហការ​ជាមួយ​ ASEAN-China FTA នឹង​បង្កើត​ភាពជាដៃគូសេដ្ឋ​កិច្ចដ៏ជិតស្និទ្ធ​ Closer Economic Partnership Arrangement (CEPA) រវាង​ ហុងកុង និង​ចិន​ដីគោក នឹង​ពង្រីក​តួនាទី​របស់​ហុងកុង ជាមជ្ឈមណ្ឌល​សម្រាប់​ពាណិជ្ជកម្ម​ និង​សេវាកម្ម​អន្ដរជាតិ​។​

ដោយសារកម្ពុជាជាមូលដ្ឋានផលិតកម្ម ដែលពេញនិយម​ សម្រាប់ឧស្សាហកម្ម​ផលិតកម្ម​បេសកកម្ម​នេះ​នឹងជួយ​ក្រុមហ៊ុន​កម្ពុជា​ និងហុងកុង​ពិនិត្យមើល​ លទ្ធភាព​នៃការ​សហការ​ផលិតកម្ម​ និង​ការ​ពង្រីក​​ផលិត​កម្ម​តាម​រយ:​ការធ្វើ​សន្និសីទ​សារព័ត៌​មាន​កិច្ច​ប្រជុំ​ពាណិជ្ជ​កម្ម​ និងដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស៕

Loading...