Post News Media ព័ត៌មានសេដ្ឋកិច្ច សេវាកម្មហៅម៉ូ...

សេវាកម្មហៅម៉ូតូឌុប GrabBike ចាប់ផ្តើមដំណើរការ នៅរាជធានីភ្នំពេញ

Grab ដែលជាកម្មវិធីទូរស័ព្ទផ្ដល់ជូនសេវាកម្មដឹកជញ្ជូនតាមតម្រូវការ​ និងមធ្យោបាយទូទាត់ប្រាក់តាមទូរស័ព្ទចល័តឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានបើកដំណើរការជាផ្លូវការនូវសេវាកម្មម៉ូតូឌុប GrabBike នៅរាជធានីភ្នំពេញ។

បន្ទាប់ពីការសាកល្បងអស់រយ:ពេលជាង ២ខែ នៅតាមតំបន់សេដ្ឋកិច្ចសំខាន់ៗនៅរាជធានីភ្នំពេញ សេវាកម្ម GrabBike នឹងធ្វើការផ្តល់ជូននូវសេវាកម្មនេះនៅក្នុងទីក្រុងភ្នំពេញទាំងមូលចាប់ពីខែមេសា ឆ្នាំ ២០១៨តទៅ។

ការបើកដំណើរការជាផ្លូវការនៃសេវាកម្ម GrabBike គឺស្របទៅតាមយុទ្ធសាស្រ្ត​របស់ក្រុមហ៊ុនដែលមានគោលបំណងគាំទ្រដល់ការនិយមចូលចិត្តរបស់ប្រជាជនក្នុងស្រុក នៅក្នុងការជ្រើសរើសមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព មានតំលៃសមរម្យ និងអាចធ្វើការប្រើប្រាស់បានយ៉ាងងាយស្រួលគ្រប់ពេលវេលាគ្រប់ទីកន្លែងតាមរយ:កម្មវិធី Grab ។

លោក Wee Tang Yee ជាប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា «ម៉ូតូឌុប គឺជាមធ្យោបាយធ្វើដំណើរដែលមានលក្ខណ:ជាប្រពៃណី និងពេញនិយមបំផុតក្នុងការធ្វើដំណើរនៅក្នុងទីក្រុងភ្នំពេញអស់ជាច្រើនទសវត្សរ៍មកហើយ។

ការណែនាំសេវាកម្ម GrabBike គឺជាការធានាឱ្យបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរព្រមទាំងអ្នកដំណើរផងដែរ។

អតិថិជនរបស់ Grab អាចធ្វើការជ្រើសរើសប្រើប្រាស់សេវាកម្ម GrabBike សម្រាប់ការធ្វើដំណើរកាន់តែលឿន និងទៅដល់គោលដៅកាន់តែឆាប់រហ័ស។ GrabBike

Grab ក៏បានដាក់បញ្ចូលថ្លៃធ្វើដំណើរថេរទៅក្នុងសេវាកម្ម GrabBike នេះផងដែរ ដើម្បីធ្វើឱ្យការធ្វើដំណើរតាមម៉ូតូប្រកបដោយភាពងាយស្រួល និងមិនពិបាកនៅក្នុងការតថ្លៃ។ ជាមួយនឹងតម្លៃធ្វើដំណើរចាប់ផ្តើមត្រឹមតែ ១៥០០៛ និងតម្លៃត្រឹមតែ ១០០០៛​ ប៉ុណ្ណោះ​ក្នុងមួយគីឡូម៉ែត្របន្ទាប់ សេវាកម្ម GrabBike គឺជាជម្រើសនៃការធ្វើដំណើរតាមតម្រូវការមួយទៀតដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។

Grab តែងតែយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពជាចម្បង។ អ្នកបើកបរម៉ូតូរបស់ GrabBike មិនត្រឹមតែតម្រូវឱ្យចូលរៀនវគ្គបណ្តុះបណ្តាលអ្នកបើកបរប៉ុណ្ណោះទេ តែពួកគាត់តម្រូវឱ្យផ្តល់ជូនអ្នកដំណើរនូវមួកសុវត្ថិភាព និងត្រូវតែធានាឱ្យបានថាអ្នកដំណើរនឹងពាក់មួកសុវត្ថិភាពនោះ។

ជាមួយនឹង GrabBike អ្នកជិះម៉ូតូឌុបអាចធ្វើដំណើរបានដោយរីករាយ និងគ្មានការព្រួយបារម្ភដោយសារតែរាល់ការធ្វើដំណើរជាមួយ Grab ទាំងអស់គឺសុទ្ធតែទទួលបានការធានារ៉ាប់រង​គ្រោះថ្នាក់សម្រាប់អ្នកដំណើរផ្ទាល់ និងអ្នកបើកបរម៉ូតូឌុបផងដែរ៕

Loading...