ព័ត៌មានសេដ្ឋកិច្ច

តួកគី នឹងជម្រុញឱ្យមានជើងហោះហើរត្រង់ពី តួកគី មកកាន់ កម្ពុជា

លោកជំទាវ អេយដា អុងលូ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាបានលើកឡើងថា នៅក្នុងអាណត្តិការងារនៅកម្ពុជា លោកជំទាវនឹងជំរុញឱ្យមានជើងហោះហើរត្រង់ ពីតួកគីមកកាន់កម្ពុជាឱ្យទាល់តែបាន ដើម្បីផ្លាស់ប្ដូរចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមក។

នៅក្នុងជំនួបពិភាក្សាការងារនោះដែរ ឯកឧត្តម ថោង ខុន ក៏បានស្នើឱ្យភាគីតួកគី ដែលជាប្រទេសជោគជ័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិនិត្យលទ្ធភាពក្នុងកា បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាការវិនិយោគលើការបង្កើតសាលាបណ្ដុះបណ្ដាល វិជ្ជាជីវ:ទេសចរណ៍ជាដើម។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍កម្ពុជា និងតួកគី ក៏នឹងខិតខំឱ្យមានការចុះហត្ថលេខាលើ អនុស្សរណ:នៃការយោគយល់គ្នាអំពី កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ នៅខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ដែលក្នុងនោះក៏នឹងមានជំរុញការវិនិយោគ ការបណ្តុះបណ្តាល និងការហោះហើរត្រង់ពីតួកគីមកកាន់កម្ពុជាផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានជម្រាបជូនលោកជំទាវ អេយដា អុងលូ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាផងដែរ ពីតំបន់ទេសចរណ៍នៅកម្ពុជា មានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទជា ច្រើនកន្លែងផ្សេងទៀត ព្រមទាំងមានតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់អេកូទេស ចរណ៍ព្រៃកោងកាង អារ៉ែង និងភូមិភាគឦសានជាដើម។

សូមបញ្ជាក់ថា ជើងហោះហើរត្រង់ដែលប្រទេសតួកគីកំពុងហោះហើរនេះ មាន ចំនួន ១១៩ប្រទេស ឆ្ពោះទៅកាន់ទីក្រុងប្រមាណជា ២៥០ទីក្រុង ក្នុងនោះនៅតំបន់អាស៊ាន មានប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី៕

មតិយោបល់