Post News Media ព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុន Met...

ក្រុមហ៊ុន Metfone វិវត្តន៍ទៅកាន់បច្ចេកវិទ្យាថ្មី 4.5G LTE ជាមួយស្លាកសញ្ញាថ្មី

នៅថ្ងៃនេះ ក្រុមហ៊ុន មិត្តហ្វូន (Metfone) ប្រកាសចាប់ផ្តើមនូវ បច្ចេកវិទ្យាថ្មី 4.5G LTE ជាមួយនឹងស្លាកសញ្ញាថ្មីផងដែរ ដើម្បីបម្រើដល់អតិថិជនជាង ៨លាននាក់ជារៀងរាល់ថ្ងៃ។លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៩ ក្រុមហ៊ុនមិត្តហ្វូនបានវិនិយោគទុនទឹកប្រាក់ចំនួន ៦០០រយលានដុល្លារ ដើម្បីបង្កើតបណ្តាញប្រតិបត្តិករលំដាប់ពិភពលោកមួយដែលអាចជឿទុកចិត្តបាន នៅកម្ពុជា។ក្នុងនោះរួមមាន ស្ថានីយ៍ផ្សាយសេវាចំនួន ១ម៉ឺនអង់តែន បណ្តាញខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់ គីឡូម៉ែត្រ ទៅដល់ ១០០ភាគរយនៃគ្រប់តំបន់ភូមិ ឃុំ ស្រុក និងខេត្តក្រុង និងប្រព័ន្ធបណ្តាញសេវាគ្របដណ្តប់រហូតដល់ ៩៩ភាគរយនៃចំនួនប្រជាជន។

មិត្តហ្វូន ក៏កំពុងដាក់ដំណើរការបច្ចេកវិទ្យា 4.5G ដែលត្រូវបានគេស្គាល់ផងដែរថាជា LTE Advance Pro ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតលើផ្លូវរួមជាមួយនិងការវិវត្តន៍បច្ចេកវិទ្យា LTE ឆ្ពោះទៅកាន់ 5G ។

ជាមួយនឹងបណ្តាញ 4.5G ថ្មីនេះអតិថិជនរបស់ មិត្តហ្វូនអាចរីករាយជាមួយនឹងល្បឿនអ៊ិនធឺណែតលឿនជាងមុន 10ដង ប្រៀបធៀបជាមួយបណ្តាញ 4G វានឹងអាចឱ្យអតិថិជនរបស់ មិត្តហ្វូនមានបទពិសោធន៍កាន់តែប្លែកក្នុងការផ្តល់ សេវាកម្មមាតិការវីដេអូកម្រិត 4K, Augmented reality (AR), និងវីដេអូស្ទ្រីម … ​​ជាមួយល្បឿនថេរ និងដំណើរការយ៉ាងរលូនជាទីបំផុត។

មិត្តហ្វូនគឺជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តលេខ ​១ នៅកម្ពុជា ដែលបានផ្តល់សេវាកម្មទូរគមនាគមន៍ទូទាំងប្រទេសរួមមាន ទូរស័ព្ទចល័តឥតខ្សែ ទូរស័ព្ទអចល័តឥតខ្សែ អ៊ិនធឺណិត LeaseLine ហើយក៏កំពុងនាំមុខនៃសេវាកម្ម  ePayment (eMoney)។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការផ្តល់សេវាជាច្រើន មិត្តហ្វូនកំពុងមានអាយុចាស់បន្តិច ហើយមិនមានសក្ដានុភាពចំពោះអតិថិជនជាទីស្រឡាញ់របស់ខ្លួន វាហាក់មិនសមស្របនឹងការរំពឹងទុករបស់អតិថិជនក្នុងការផ្លាស់ប្តូរទីផ្សារទូរគមនាគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្រុមហ៊ុនមិត្តហ្វូនបានផ្លាស់ប្តូរស្លាកសញ្ញារបស់ខ្លួនឡើងវិញ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តនៃការវិនិយោគក្នុងរយ:ពេលវែងដែលជានិច្ចជាកាលផ្តល់នូវការច្នៃប្រឌិតថ្មីៗ លើផលិតផលនិងសេវាកម្មជាលក្ខណ:បុគ្គលប្រកបដោយភាពសកម្មនិងច្នៃប្រឌិតខ្ពស់។

ក្នុងគោលបំណងនេះ មិត្តហ្វូនចង់រួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់យើង ក្នុងការកសាងជីវិតរីកចម្រើនបែបយុវវ័យ និងទាន់សម័យទៅដល់មនុស្សគ្រប់រូប គ្រប់គ្រួសារ គ្រប់ទីកន្លែង ក៏ដូចជាថ្ងៃដំបូងដែលមិត្តហ្វូនបានចូលមកក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា៕

Loading...