Post News Media ព័ត៌មានសេដ្ឋកិច្ច រោងចក្រកាត់ដេ...

រោងចក្រកាត់ដេរ និងស្បែកចំនួន ៣ វិនិយោគជិត ១០លានដុល្លារ នៅខេត្តកណ្តាល និងភ្នំពេញ

យោងតាមគេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៣ ទទួលបាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជាង ១០លានដុល្លារអាមេរិក បង្កើតការងារ ៤ពាន់កន្លែង វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ​។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនទាំង ៣ ដូចខាងក្រោម៖

១) WEDGE GLOBAL APPAREL CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤៧កន្លែង។

២) FASHIONTEX APPAREL CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦២៨កន្លែង។

៣) COLOR PALETTE GARMENT ACCESSORIES.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣៨កន្លែង៕

Loading...