ព័ត៌មានសេដ្ឋកិច្ច

JCI Phnom Penh រៀបចំគម្រោង Bag to school ជួយដល់វិស័យអប់រំ នៅខេត្តពោធិ៍សាត់

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខា​ភ្នំពេញ រួមជាមួយដៃគូសហការ និងម្ចាស់​ឧបត្ថម្ភនានា បានរៀបចំគម្រោង ទៅរៀនដើម្បីអនាគតខ្ញុំ «Bag to school» ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃ អាទិត្យ ទី​​១ ខែកក្កដា​ ឆ្នាំ២០១៨​ ក្នុងបរិវេណសាលាបឋមសិក្សាអណ្តូងស្វាយ ដែលស្ថិតក្នុង ភូមិរ៉ាថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៏សាត់។

Bag to School គឺជា​គ​ម្រោង​សប្បុរសធ​ម៍ ​ដែល​ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយ: ការផ្តួចផ្តើមរបស់JCI-PhnomPenh រួមជាមួយ JCI-marina ប្រទេសសាំងហ្គាពួរ ដែល​បានផ្តល់​នូ​វ​គុណ​ប្រយោជន៏​ដល់​វិស័យអប់រំក្នុងស​ង្គ​ម​កម្ពុជា ជាពិសេសបានជួយដល់​សាលារៀននានានៅ​តំបន់​ដាច់ស្រយាល អស់​រយ:ពេល​ ៧ឆ្នាំ​មកហើយ ចាប់តាំងពី​ឆ្នាំ ២០១២​។

កាល​ពី​ឆ្នាំ ២០១៥ គម្រោង​ Bag to School ក៏​ទទួលបាន​ជ័យលាភី​ លើ​ការផ្តល់​ប្រយោជន៏​ដ៏​ធំ​ជាងគេ​ក្នុង​ការជួយ​សង្គម​ក្នុង​ចំ​ណោម​គម្រោ​ង​JCI ទាំងអស់​ក្នុង​សន្និបាត JCI ពិ​ភព​លោក នៅ​ប្រទេស​ជប៉ុន​។ កាលពី​ឆ្នាំ​២០១៦ គម្រោងនេះក៏ ទទួល​ជ័យលាភី​ពីរ​ទៀ​ត​គឺ The Most Outstanding Local Project និង The Best Long Term Local Community Program នៅក្នុង​សន្និបាត អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច តៃវ៉ាន់។​

ដោយឡែកឆ្នាំ២០១៨ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែកជូនសំភារ:សិក្សា ទៅដល់ សិស្សានុសិស្ស ចំនួន២២០នាក់ មកពីសាលាបឋមសិក្សា​អណ្តូងស្វាយ និងសាលាបឋមសិក្សា រលៀបស្រង៉ាំ​​ ក៏ដូចជា ការជួយឧបត្ថម្ភដល់ការសាងសង់ ក្នុងសាលាបឋមសិក្សាអណ្តូងស្វាយ​ មានដូចជា អណ្តូងទឹក ក្លោងទ្វារ ដងទង់ជាតិ ទីលានបាល់ទះ និងសកម្មភាពអប់រំជាច្រើនទៀត។​

គម្រោង Bag to school 2018 ទទួលបានការចូលរួមបរិច្ចាគ និង​​​ឧបត្ថម្ភពីបណ្តាសប្បុរសជននានាពីគ្រប់ស្រទាប់វណ្ណ: ដែលរាប់តាំងពីសិស្សនិសិត្ស ម្ចាស់អាជីវកម្មនានា​ ស្ថាប័នរដ្ឋនិងឯកជន ក៏ដូចជាទទួលបានការសហការពីធនាគារABA ដែលបានចូលរួមជាម្ចាស់ឧបត្ថម្ភធំសំរាប់កម្មវិធីសប្បុរសធម៍ដ៏អស្ចារ្យមួយនេះ។

ក្រុមការងាររបស់ Bag To School នៅតែរង់ចាំស្វាគមន៏លោកអ្នកសំរាប់ការបរិច្ចាគនានារហូតដល់ថ្ងៃកម្មវិធី។​

យើងជឿជាក់ថា ការចូលរួមក្នុងចំណែកតួចណាមួយរបស់លោកអ្នក ពិតជាបានផ្តល់នូវក្តីសង្ឍឹមយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យអប់រំរបស់យើង។​

ទំនាក់ទំនងតាមរយ: / 098 400 444, 096 409 5952

មតិយោបល់