សិក្សា និងអប់រំ

រកឃើញម្ចាស់ជ័យលេខភី Math Challenges 2017

ការប្រកួតប្រជែងជាក្រុម ផ្នែកគណិតវិទ្យា ( Math Challenges 2017 )

ភ្នំពេញ៖ ក្រោយការប្រកួតប្រជែងជាក្រុមយ៉ាងស្វិតស្វែង ផ្នែកគណិតវិទ្យា ( Math Challenges 2017 ) ដែលរៀបចំឡើង ដោយសាកលវិទ្យាល័យ MSU នៃប្រទេសម៉ាឡេស៊ី ពេលនេះ បានរក ឃើញម្ចាស់ជ័យលេខភីហើយ។

បេក្ខជនប្រឡងរាប់រយនាក់ ដែលបានមកពីបណ្តាលខេត្ត ក្រុងនានា ក្នុងប្រទេសកម្ពុជា បានក្រោកពីព្រលឹម ដើម្បចូលរួមការប្រកួតប្រជែងមួយនេះ ( Math Challenges 2017 ) ដែលធ្វើឡើងនៅសាលាអន្តរជាតិ វ៉េស្ទឡាញន៍ ជិតផ្សាសូរិយា ដើម្បីឈ្នះអាហារូបករណ៍ទៅសិក្សានៅឯសាកលវិទ្យាល័យ MSU នៃប្រទេសម៉ាឡេស៊ី។

ការប្រកួតនេះ មានរយ:ពេលពេញមួយថ្ងៃ បានចាប់ផ្តើមពីម៉ោង ៩ ព្រឹករហូតដល់ ម៉ោង ៥ ល្ងាចថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៧ ដោយការប្រកួត បានបែងចែកជាច្រើនដំណាក់កាល រហូតដល់រកឃើញម្ចាស់ជ័យលេខភី បីក្រុម។

ជ័យលាភីលេខ ១ បានទៅលើសាលារៀនណត្សឡាញន៍ សាខាស្ទឹងមានជ័យ ទទួលបានអាហារូបករណ៍ ដែលមានទឹកប្រាក់ ១០០០០ ដុល្លារ និងប្រាប់ឧបត្ថម្ភ ៩០០ដុល្លារ រួមទាំងសំបុត្រយន្តហោះទៅកាន់ប្រទេសម៉ាឡេស៊ី។

 

ជ័យលាភីលេខ ២ បានទៅលើសាលាអន្តរជាតិឌូវី (DEWEY) ខេត្តបាត់ដំបង ទទួលបានអាហារូបករណ៍ ដែលមានទឹកប្រាក់ ៨០០០ដុល្លារ និងប្រាប់ឧបត្ថម្ភ ៦០០ដុល្លារ រួមទាំងសំបុត្រយន្តហោះទៅកាន់ប្រទេសម៉ាឡេស៊ី។

 

ជ័យលាភីលេខ ៣ បានទៅលើ វិទ្យាល័យ ១០ មករា ខេត្តសៀមរាប ទទួលបានអាហារូបករណ៍ ដែលមានទឹកប្រាក់ ៥០០០ ដុល្លារ និងប្រាក់ឧបត្ថម្ភ ៣០០ ដុល្លារ រួមទាំងសំបុត្រយន្តហោះទៅកាន់ប្រទេសម៉ាឡេស៊ី៕

 

 

 

មតិយោបល់