សិក្សា និងអប់រំ

សិស្សនិទ្ទេសA ៧៥រូប ប្រកួតប្រជែងគ្នាយកពានរង្វាន់ និង ប្រាក់លាន

សិស្សនិទ្ទេសA ៧៥រូប ប្រកួតប្រជែងគ្នាយកពានរង្វាន់ និង ប្រាក់លាន

យោងតាមការប្រកាសរបស់ក្រុមហ៊ុនAD បានអះអាងថាសិស្សឆ្នើមនិទ្ទេសA ដែលទើបប្រឡងជាប់បាក់ឌុបកាលពីពេលថ្មីសរុបចំនួន៧៥រូប ត្រូវបានជាប់ឈ្មោះប្រកួតប្រជែងគ្នានៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រទាញយកចំនួន Likes និង Share ខណ:ដែលអ្នកមានអ្នកLikes និង Share ច្រើនជាងគេក្នុងចំនួន១០នាក់នឹងទទួលបានពានជាសិស្សឆ្នើមដែលមានប្រជាប្រិយភាពជាងគេមួយ ទទួលបានប័ណ្ណសរសើរពីក្រុមហ៊ុនអាដេមួយ និងឈ្នះទឹកប្រាក់សរុបទាំង១០រូបចំនួន២០លានរៀល។

តំណាងក្រុមហ៊ុនអាដេ បានអះអាងថាដើម្បីលើកទឹកចិត្តឲ្យសិស្សនិទ្ទេសA ដែលទើបតែបានប្រឡងជាប់ក្នុងឆ្នាំ២០១៧នេះ ទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វេសប៊ុក និងដើម្បីឲ្យមានឱកាសទទួលបានថវិកាលើកទឹកចិត្ត ក្រុមហ៊ុនAD ដែលបាននាំចូលផ្ដាច់មុខនូវផលិតផលតែAD ទឹកដោះគោAD និងភេសជ្ជ:ប៉ូវកម្លាំងAD បានសម្រេចបោះទុនឲ្យអ្នកជាប់និទ្ទេសA នៅទូទាំងប្រទេសធ្វើការប្រកួតប្រជែងប្រជាប្រិយភាព ដោយក្រោយការប្រកាសទទួលពាក្យគឺមានសិស្សនិទ្ទេសA ចំនួន៧៥រូបបានចូលរួមប្រកួតប្រជែង។ តំណាងក្រុមហ៊ុនបន្តថា ការប្រកួតប្រជែងប្រជាប្រិយភាពរបស់សិស្សឆ្នើមដែលបានចុះឈ្មោះចូលប្រកួតនោះដំណើរការពីថ្ងៃទី៧ ខែតុលា និងបញ្ចប់នៅថ្ងៃទី១១ ខែតុលាខាងមុខ ដោយរាល់បេក្ខជនបេក្ខនារីត្រូវដណ្ដើមចំនួនLike និងចំនួន Share ក្នុងរយ:ពេលប្រកួតប្រជែង ហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ដែលជាថ្ងៃកំណត់គឺសិស្សឆ្នើមចំនួន១០នាក់រូបណាដែលទទួលបានចំនួនគាំទ្រដោយ Likes និង Share ច្រើនជាងគេនឹងទទួលបានពានសិស្សឆ្នើម ប័ណ្ណសរសើរពីក្រុមហ៊ុន និងទឹកប្រាក់សរុបទាំង១០រូបចំនួន២០លានរៀលដើម្បីជាប្រយោជន៍ដល់ការសិក្សា។ ការប្រកួតនៅសម្រាប់រដូវកាលទី២ ក៏នឹងត្រូវធ្វើឡើងផងដែរ ដោយអ្នកចូលរួមគឺបន្តជ្រើសយកអ្នកមាននិទ្ទេសA បន្តទៀត ដើម្បីលើកទឹកចិត្តឲ្យអ្នកមិនទាន់បានចូលប្រកួត និងអ្នកដែលបានចូលប្រកួតហើយ តែមិនបានជាប់ចំណាត់ថ្នាក់ក្នុងចំណោម១០នាក់មានឱកាសប្រកួតប្រជែង។ លោកថាហ្គេមនេះ ក៏នឹងជួយឲ្យសិស្សឆ្នើមដែលចូលរួមប្រកួតប្រជែងដែលត្រូវតែត្រូវបានមហាជនកត់សម្គាល់ និងអាចដឹងថាសិស្សដែលមាននិទ្ទេសA រូបណាដែលមានប្រជាប្រិយភាពជាងគេក្រោយការប្រកួតប្រជែងនោះផងដែរ៕

link សម្រាប់បោះឆ្នោត //www.facebook.com/adcambodia/?ref=br_rs

មតិយោបល់