Post News Media សិក្សា និងអប់រំ សៀវភៅ​ណែនាំ​ស...

សៀវភៅ​ណែនាំ​ស្ដីពី “ក្រមសីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត”

សៀវភៅ​ណែនាំ​ស្ដីពី “ក្រមសីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត”

សៀវភៅ​ណែនាំ​ស្ដីពី “ក្រមសីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត” ចេញផ្សាយ​ដោយ​បណ្ដាញ​យុវជន​កម្ពុជា (CYN) ត្រូវ​បាន​ចងក្រង​ឡើង​ក្នុង​ទម្រង់​សាមញ្ញ ជា​អ្វី​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​ក្នុង​ការប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​បង្ក​ភាព​ងាយស្រួល​យល់​ដល់​អ្នកអាន​គ្រប់​កម្រិត ។ សៀវភៅ​នេះ បង្កើត​ឡើង​ក្នុង​គោលបំណង ធ្វើ​ជា​ឯកសារ​ពិគ្រោះ​សម្រាប់​បង្កើន​ការ​យល់ដឹង​របស់​អ្នកប្រើប្រាស់​អ៊ីនធឺណិត, ការ​លើកកម្ពស់​សេរីភាព​នៃ​បញ្ចេញមតិ​ប្រកប​ដោយ​ការ​គោរព​និង​ការ​ទទួលខុសត្រូវ ជា​ពិសេស​ក្នុង​ចំណោម​អ្នកប្រើប្រាស់​អ៊ីនធឺណិត, កាត់បន្ថយ​ការ​ប្រឈម, សកម្មភាព​អសីលធម៌ និង​ការប្រព្រឹត្ត​ខុសច្បាប់​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា។

– សៀវភៅ​នេះ​ចែក​ជូន​ដោយ​ឥតគិតថ្លៃ​ក្រោម​ការឧបត្ថម្ភ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ។
– សូម​មេត្តា​ទំនាក់ទំនង​ការិយាល័យ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា តាមរយ:​អាសយដ្ឋាន​ផ្ទះលេខ​៤៣ D, ផ្លូវ​៣៧១, សង្កាត់​អូរបែកក្អម, សង្កាត់​ទឹកថ្លា, ខណ្ឌ​សែនសុខ, រាជធានី​ភ្នំពេញ។

ទាញយកសៀវភៅ https://drive.google.com/file/d/1T_LsWMUHGiyMWuDvdl2O_gOdbC_CmSzh/view

Loading...