ព័ត៌មានសុខភាព

វៀតណាមចុះបញ្ជីពុលអាហារមាន២៦ករណី មនុស្សឈឺ ១,៣៨៦នាក់ សម្លាប់មនុស្ស ២នាក់ នៅឆ្នាំនេះ

វៀតណាម: យោងតាមក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងនៅពីថ្ងៃច័ន្ទនេះថា វៀតណាមបានចុះបញ្ជីការពុលអាហារមាន ២៦ករណីនៅឆ្នាំនេះ ដែលបានបង្កឱ្យមនុស្សឈឺ ១,៣៨៦នាក់ និងបានសម្លាប់មនុស្ស ២នាក់ ។ សម្រាប់ខែមេសា មានមនុស្ស ៣៧៥នាក់នៅប្រទេសវៀតណាម បានរងការពុលអាហារ ៩ករណី។

ប្រទេសនេះបានរកឃើញការពុលអាហារ ដែលរងផលប៉ះពាល់ចំនួន ៣២ករណី ដែលបានប៉ះពាល់មនុស្សចំនួន ១,០៧៤នាក់ ក្នុងនោះរួមមាន ១០នាក់ស្លាប់ នៅក្នុងរយ:ពេលបួនខែដំបូងកាលឆ្នាំមុន។

វៀតណាមរកឃើញអ្នកជំងឺ ដែលមានជំងឺជើងនិងមាត់ មានជាង ៨.៥០០នាក់ គ្រុនឈាមមាន ២៨នាក់ ក្នុងមាន ៤០០ករណី រួមទាំងមានអ្នកស្លាប់ ៨នាក់ និងអ្នកជំងឺ Zika ពីរនាក់ ដែលមានម្នាក់បានស្លាប់នៅក្នុងទីក្រុងហូជីមីញ និងម្នាក់ទៀតនៅកណ្តាលខេត្ត Khanh Hoa ក្នុងរយ:ពេលបួនខែដំបូងឆ្នាំនេះ។

ក្រសួងនេះបានឱ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានរកឃើញអ្នកផ្ទុកមេរោគអេដស៍មានចំនួន ៨៩២នាក់ នៅខែមេសា ដោយបានកើនឡើងចំនួនសរុប ២២៨,៨០០នាក់ ដែលក្នុងនោះមានអ្នកកើតអេដស៍ ៨៥,១០០នាក់។ មកដល់ពេលនេះ មានចំនួន ៨៧.០០០នាក់ បានស្លាប់ដោយសារជំងឺដែលទាក់ទងទៅនឹងជំងឺអេដស៍ក្នុងប្រទេសនេះ៕

foodborneillness_edited_custom-71a4d12cdd3a31dc768a5f905312b7242695ba77-s900-c85

មតិយោបល់