ព័ត៌មានសុខភាព

តើទឹកដោះគោប្រភេទបែបណា ដែលល្អចំពោះសុខភាពអ្នកនោះ?

បរទេស: ការទទួលទានទឹកដោះគោមួយកែ ជាមួយនំខូឃីស៍ ឬគ្រាប់ធញ្ញជាតិពេលព្រឹក អាចជួយធ្វើឲ្យឆ្អឹងរបស់អ្នក់រឹងមាំ។ សម្រាប់អ្នកដែលចូលចិត្ត ទទួលទានទឹកដោះគោ ប្របាកដជាចង់ដឹងហើយថា គួរជ្រើសរើសប្រភេទទឹកគោបែបណា ដែលផ្ដល់អត្ថប្រយោន៍ល្អ ចំពោះសុខភាពនោះ? ដើម្បីជ្រាបច្បាស់ សូមអានខាងក្រោមទាំងអស់គ្នា:

ទីកដោះគោសណ្ដែក: ត្រូវបានចាត់ទុកថា ជាភេសជ្ជប្រចាំថ្ងៃ ដល់
ពេញនិយមបំផុត ដែលមានផ្ទុកនូវជាតិកាល់ស្យូម វីតាមីន A, D និងប្រូតេអ៊ីន ដែលអាចជួយកាត់បន្ថែយហានិភ័យនៃជំងឺបេះដូងបាន។

ទឹកដោះគោអាល់ម៉ុង: ជាប្រភេទទឹកដោះគោម៉្យាង ដែលធ្វើទ្បើងពីគ្រាប់អាល់ម៉ុង ដែលមានរសជាតិផ្អែមពិសា នៅក្នុងទឹកដោះគោអាល់ម៉ុងមួយពេង មានផ្ទុកនូវជាតិវីតាមីន E ៥០ ភាគរយ និងជាតិកាទ្បូរីនៃទឺកដោះគោចំនួន ២ ភាគរយ ព្រមទាំងសារធាតុរ៉ែ ដែលអាចជួយធ្វើឲ្យរាងកាយរឹងមាំ។

ទឹកដោះគោអង្ករ: ប្រសិនបើអ្នកមិនចង់ទ្បើងទម្ងន់ទេ ការទទួលទានទឹកដោះគោអង្ករ ពិតជាល្អណាស់ចំពោះរបស់អ្នក ព្រោះវាសម្បូរទៅដោយជាតិកាបូអ៊ីដ្រាតខ្ពស់ និងមានកម្រិតជាតិប្រូតេអ៊ីនទាប និងកាល់ស្យូម បើបៀបធៀបទៅនឹងផលិតផលទឹកដោះគោដទៃទៀត៕

1380795.large

មតិយោបល់