Post News Media ព័ត៌មានសុខភាព ងាយៗ មួយសប្តា...

ងាយៗ មួយសប្តាហ៍ស្បែកមុខនឹងស្អាតគួរឲ្យច្រណែន

បរទេស: នៅពេលដែលស្បែកមុខជួបបញ្ហា ស្ងួត បែកស្រកា ស្នាមអុជខ្មៅ ឡើងជាតិខ្លាញ់ ចេញមុន សុភាពនារីទាំងឡាយច្បាស់ជាមិនចង់ឆ្លុះមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ឡើយ។

ដើម្បីដោះស្រាយបញ្ហានេះ ហើយប្រែក្លាយផ្ទៃមុខទៅជាស្រស់ស្អាតដូចបំណង អ្នកត្រូវអនុវត្តតាមជំហ៊ានខាងក្រោម៖
ទី១ អ្នកត្រូវឈប់បណ្តោលខ្លួនប៉ះពាល់នឹងពន្លឺព្រះអាទិត្យខ្លាំងពេក។

ទី២ ឈប់យកដៃស្ទាប់អង្អែលផ្ទៃមុខ។

ទី៣ ផ្តល់សំណើមដល់ស្បែកឲ្យបានគ្រប់គ្រាន់តាមរយ:ការទទួលទានទឹក។

ទី៤ គឺធ្វើការព្យាបាល ដោយប្រើឱសថធម្មជាតិ ទឹកក្រូចឆ្មា + ម្សៅរមៀត។
ជំហ៊ានទី១៖
លាយទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ ជាមួយម្សៅរមៀតបន្តិច ហើយលាបនៅលើផ្ទៃមុខ ឬករបស់អ្នក។

ជំហ៊ានទី២៖

អនុវត្តរយ:ពេល ១៥ ទៅ ២០នាទី ឬចាំរហូតដល់ស្ងួតទើបលាងសម្អាតចេញ។ ព្យាយាមអនុវត្តវិធីនេះ ២ថ្ងៃម្តង អ្នកនឹងឆាប់ទទួលបានផល។

ដោយសារតែទឹកក្រូចឆ្មាមានផ្ទុកជាតិអាស៊ីត និងវីតាមីន C ទើបអាចជួយឲ្យស្បែកមុខស្រស់ថ្លា និងភ្លឺរលោង។ ចំណែកឯរមៀត មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយជួសជុលកោសិកាស្បែកខូចឲ្យមានសុខភាពឡើងវិញ៕

Loading...