Post News Media ព័ត៌មានសុខភាព វិធីសម្រកទម្ង...

វិធីសម្រកទម្ងន់បែបធម្មជាតិ ៤ថ្ងៃនឹងឃើញលទ្ធផល

ការទទួលទានអាហារច្រើនទៅតាមចិត្តចង់ ការរស់នៅស្រណុកសុខស្រួលដោយគ្មានបញ្ចេញសកម្មភាពអ្វីសោះ គឺជាកត្តាដែលធ្វើឲ្យអ្នកងាយនឹងកើតជំងឺធាត់។ កាលណាអ្នកក្លាយទៅជាមនុស្សធាត់ពេក អ្នក៏ត្រូវប្រឈមនឹងជំងឺច្រើនដែរ។

តែបើយោងតាមគេហទំព័រ boldsky បានរកឃើញវិធីសម្រកទម្ងន់មួយបែប ដែលគ្មានផលប៉ះពាល់ ហើយអាចទទួលបានលទ្ធលផលក្នុងរយ:ពេលតែ ៤ថ្ងៃប៉ុណ្ណោះ។

ធាតុផ្សំ៖
– ទឹកស្អាត ៨កែវ
– ខ្ញីម៉ត់ ១ស្លាបព្រា
– ត្រសក់ ១ផ្លែ (ហាន់ស្តើងៗ)
– ក្រូចឆ្មា ១ផ្លែ (ហាន់ជាបន្ទះស្តើង)
– ស្លឹកជីអង្កាមស្រស់ ១២សន្លឹក
– ស្លឹកជីអង្កាមស្ងួត ១ស្លាបព្រា

ការរៀបចំ៖
– លាយគ្រឿងផ្សំទាំងអស់ទៅក្នុងក្រឡកែវធំមួយ ហើយក្លាសេក្នុងទូរទឹកកមួយយប់។
– ក្នុងមួយថ្ងៃទទួលទានឲ្យបាន ៤ ទៅ ៥កែវ (ជាពិសេសរាល់មុនពេលញ៉ាំអាហារ)។

ទទួលទានភេសជ្ជ:នេះជាប្រចាំ មិនត្រឹមតែអាចដុតបំផ្លាញ់ជាតិខ្លាញ់ប៉ុណ្ណោះទេ សូម្បីតែទំហំចង្កេះក៏តូចស្លើមគួរឲ្យស្រឡាញ់ដែរ។ ក្រោយពីអនុវត្តបានមួយសប្តាហ៍ហើយ អ្នកត្រូវផ្អាកមួយសប្តាហ៍សិន ទើបចាប់ផ្តើមអនុវត្តបន្តទៀត៕

ចំណាំ៖ មុននឹងអនុវត្តវិធីមួយនេះ សូមទៅពិនិត្យសុខភាព ឬពិគ្រោះជាមួយអ្នកជំនាញជាមុនសិន៕

Loading...