ព័ត៌មានសុខភាព

ត្រកូលជី៣ប្រភេទ ញ៉ាំច្រើនធ្វើឲ្យខ្សោយផ្លូវភេទ

ជីត្រូវបានគេប្រើប្រាស់ដាក់នៅក្នុងម្ហូបអាហារជាប្រចាំថ្ងៃ ដើម្បីបង្កើនរសជាតិ និងមានក្លិនឈ្ងុយ។ ការទទួលទានជីក្នុងកម្រិតតិចតួចមិនជាថ្វីនោះទេ ប៉ុន្តែបើទទួលទានច្រើនពេកអាចប៉ះពាល់ដល់សុខភាពផ្លូវភេទសម្រាប់បុរស។

១. ជីវ៉ាន់ស៊ុយ
ជីមួយប្រភេទនេះពិតជាមានក្លិនឈ្ងុយគួរឲ្យចូលចិត្ត ក៏ប៉ុន្តែបើយោងតាមអ្នកជំនាញឱសថបុរាណបានបង្ហាញថា ការទទួលទានច្រើនពេកអាចធ្វើឲ្យបុរសខ្សោយផ្លូវភេទ។

២. ជីអង្កាម
ជីអង្ការត្រូវបានគេទទួលស្គាល់ថា មានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនមាត់ ក៏ប៉ុន្តែការទទួលទានច្រើនអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតផ្លូវភេទ។ ព្រោះប្រេងនៅក្នុងជីអង្កាមអាចកាត់បន្ថយកម្រិតអ័រម៉ូន Testosterone ហើយធ្វើឲ្យអ្នកគ្មានចំណង់ផ្លូវភេទ។

៣. ជីពងទាកូន
ភាគច្រើនជីមួយប្រភេទនេះ មានការពេញនិយមខ្លាំងបំផុតក្នុងការទទួលទានផ្ទាប់ជាមួយនឹងពងទាកូន។ ប៉ុន្តែរឿងដ៏គួរឲ្យបារម្ភបំផុត ប្រសិនបើអ្នកទទួលទានច្រើនពេក ចំណង់ផ្លូវភេទនឹងត្រូវបាត់បង់ ហើយអាចប្រឈមនឹងការគ្មានកូនថែមទៀត។

មតិយោបល់