Post News Media ព័ត៌មានសុខភាព បើមានបញ្ហារមួ...

បើមានបញ្ហារមួលក្រពើនៅពេលយប់ សូមធ្វើបែបនេះនឹងធូរស្រាលភ្លាមៗ

ភាគច្រើនបញ្ហារមួលក្រពើតែងតែកើតឡើងត្រង់សាច់ដុំកំភួនជើង ដែលបណ្តោលឲ្យមានការឈឺចាប់ឡើងមកដល់ភ្លៅ។ ការឈឺចាប់នេះ ពេលខ្លះមានរយ:ពេលបួនប្រាំនាទី ហើយពេលខ្លះទៀតអាចឈឺចាប់ពេញមួយយប់ក៏មាន។

បញ្ហារមួលក្រពើអាចកើតមានទាំងបុរស និងស្ត្រី ប៉ុន្តែភាគច្រើនកើតមានចំពោះមនុស្សដែលមានវ័យ ៥០ឆ្នាំឡើងទៅ ច្រើនជាងមនុស្សវ័យក្មេង។

កត្តាដែលបណ្តោលឲ្យកើតបញ្ហារមួលក្រពើរួមមាន៖
– ការមានផ្ទៃពោះ
– ការអង្គុយមិនបានត្រឹមត្រូវ ឬអង្គុយយូរពេក
– កើតជំងឺញ័រសរសៃសាច់ដុំ
– ញៀនស្រា
– ជំងឺទឹកនោមផ្អែម
– ខ្សោះជាតិទឹក
– ឈរធ្វើការយូរពេក
– សាច់ដុំជើងទទួលបន្ទុកធ្ងន់.ល.

វិធីកាត់បន្ថយការឈឺចាប់ ពេលជួបបញ្ហារមួលក្រពើ៖
– អង្គុយនៅលើឥដ្ឋ ហើយសណ្តូកជើងទាំងពីរឲ្យត្រង់។
– បន្ទាប់មកធ្វើចលនាប្រឹងកម្រើកតិចៗ ពីចុងជើងរហូតមកដល់ភ្លៅខាងលើ។
– ចូលក្រោកឡើងដើរយឺតៗមួយជុំ ឬធ្វើការម៉ាស្សាត្រង់តំបន់នេះរយ:ពេល២នាទី។
– ក្រោយមក អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ធូរស្រាលវិញភ្លាមៗ៕

Loading...