ព័ត៌មានសុខភាព

ដឹងពីអត្ថប្រយោជន៍នៃចេកខ្ចីហើយ អ្នកច្បាស់ជាស្ងោរញ៉ាំរាល់ថ្ងៃ

គ្រប់គ្នាតែងតែនិយមបរិភោគចេកទុំ ព្រោះវាផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព។ ប៉ុន្តែតើអ្នកដឹងទេ? ការហូបចេកខ្ចីក៏មានអត្ថប្រយោជន៍មិនចាញ់ចេកទុំដែរ ជាពិសេសបើអ្នកស្ងោរ ឬអាំង។

ចេកខ្ចីជាប្រភពដ៏សម្បូរបែបនៃជាតិសរសៃ រ៉ែ វីតាមីន និងម្សៅ ដែលរាងកាយត្រូវការជាប្រចាំ។ សារធាតុទាំងអស់នេះហើយ អាចជួយគ្រប់គ្រងទម្ងន់ ជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ុល។ មិនតែប៉ុណ្ណោះ សារធាតុប៉ូតាស្យូម និងសារធាតុរ៉ែរបស់វា គឺចាំបាច់បំផុតសម្រាប់មុខងារបេះដូង និងសាច់ដុំ។

ចេកខ្ចី ឬទុំ ទម្ងន់១១ក្រាម មានផ្ទុកជាតិសរសៃ ៣,១ក្រាម ប៉ូតាស្យូម១២ភាគរយ វីតាមីនB ២០ភាគរយ វីតាមីនC 17ភាគយ ម៉ាញ៉េស្យូម៨ភាគរយ ស្ពាន់ធ័រ៥ភាគរយ ម៉ង់ហ្គាណែស១៥ភាគរយ។

មិនថាចេកខ្ចី ឬទុំនោះទេ សុទ្ធតែអាចជំនួយឲ្យឆ្អឹង និងធ្មេញរឹងមាំ សម្រួលដល់ប្រព័ន្ធដំណើរការរំលាយអាហារ ព្រមទាំងបង្កើនថាមពលសាច់ដុំ។

លើសពីនេះទៅទៀត វាអាចជួយបណ្តេញជាតិពុលពីរាងកាយ រក្សាបាក់តេរីល្អនៅក្នុងពោះវៀន ដែលជាកត្តាដ៏សំខាន់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ៕

មតិយោបល់