Post News Media ព័ត៌មានសុខភាព រកឃើញហើយ! តែម...

រកឃើញហើយ! តែមួយសប្តាហ៍សក់នឹង​លែង​ជ្រុះ ហើយ​ឆាប់ដុះមកវិញ

មនុស្សជាច្រើនតែងតែចង់បានសក់ស្អាត ហើយទន់រលោងគួរឲ្យច្រណែន ក៏ប៉ុន្តែបំណងមួយនេះត្រូវបានឃ្លាតឆ្ងាយដោយសារតែបញ្ហាជ្រុះសក់ ឬសក់ខូច។

បើយោងតាមគេហទំព័រ listopedia បានចុះផ្សាយថា ប្រសិនបើអ្នកចង់បញ្ឈប់បញ្ហាសក់ជ្រុះ ហើយឆាប់ដុះមកវិញនោះ ដំឡូងបារាំងអាចជួយបាន។ ដំឡូងបារាំងពិតជាមានប្រសិទ្ធភាពក្នុងការបណ្តុះសក់តាមបែបធម្មជាតិ ហើយថែមទាំងគ្មានផលប៉ះពាល់អ្វីឡើយ។

ការអនុវត្ត៖
– យកដំឡូងបារាំង៥ ទៅ៦មើម ចិតសំបកចេញឲ្យស្អាត។
– ចាប់ផ្តើមហាន់ជាចំណិចតូចៗ និងក្រឡុកឲ្យក្លាយជាល្បាយ (បន្ថែមទឹកបន្តិច ប្រសិនបើខាប់ពេក)។
– នៅពេលដំឡូងម៉ត់ក្លាយជាល្បាយអស់ហើយ អ្នកត្រូវយកស្បៃច្រោះពូតយកកាកចេញ។
– បន្ទាប់ពីច្រោះល្បាយរួច សូមអនុវត្តឲ្យសព្វស្បែកក្បាល និងសក់ដោយម៉ាស្សាថ្នមៗ។
– ប្រើថង់ប្លាស្ទិចគ្រប់សក់ឲ្យជិតរយ:ពេល ២០ ទៅ ២៥នាទី ទើបលាងទឹកចេញ។

សូមព្យាយាមអនុវត្តយ៉ោងហោចណាស់មួយសប្តាហ៍ ៣ដង រៀងរាល់ពេលល្ងាច សក់របស់អ្នកនឹងលែងជ្រុះ ហើយទន់រលោងថែមទៀត៕

Loading...