ព័ត៌មានសុខភាព

ចូលចិត្តញ៉ាំឪឡឹកមែនទេ? បើពុះហើយឃើញ​បែបនេះ​សូម​បោះចោល​ភ្លាម!

ឪឡឹក គឺជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាសម្បូរសារធាតុចិញ្ចឹម និងកាឡូរីទាបដែលអំណោយផលដល់អ្នកដែលចង់សម្រកទម្ងន់។ ដូចគ្នានេះដែរ ឪឡឹកពោរពេញទៅដោយសារធាតុរ៉ែ និងវីតាមីន ដែលអាចជួយពង្រឹងដល់កោសិកាគ្រប់ផ្នែកឲ្យមានភាពរឹងមាំ។

មនុស្សភាគច្រើនតែងតែមានទម្លាប់បោះគ្រាប់ឪឡឹកចោល ព្រោះគិតថាគ្មានប្រយោជន៍នោះទេ តែតាមពិតវាអាចជួយការពារ និងព្យាបាលជំងឺមហារីក ព្រមទាំងជំងឺជាច្រើនទៀត។ ប៉ុន្តែ បើយោងតាមគេហទំព័រ healthysolutions24 បានបង្ហាញថា បើទោះបីជាឪឡឹកផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ អ្នកទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នចំពោះការទទួលទាន។

ប្រសិនបើអ្នកពុះឪឡឹកឃើញមានស្នាមប្រះ ឬប្រហោងធំៗ ហើយគ្រាប់នៅខ្ចីទៀតនោះ សូមបោះចោលភ្លាម ព្រោះឪឡឹកប្រភេទនេះមិនមែនទុំតាមបែបធម្មជាតិនោះឡើយ គឺប្រើថ្នាំគីមី។

ប៉ុន្តែបើអ្នកនៅតែរឹងទទួលទាន ច្បាស់ជាធ្វើឲ្យសាច់ដុំ និងប្រព័ន្ធសរសៃប្រសាទមួយចំនួនជួបបញ្ហា ហើយលំបាក់ក្នុងការព្យាបាលណាស់។ ដូច្នេះ អ្នកត្រូវប្រុងប្រយត្នចំពោះការទិញឪឡឹកមកទទួលទាន៕

មតិយោបល់