ព័ត៌មានសុខភាព

អណ្តាត៣ពណ៌នេះ បញ្ជាក់ថាខ្លួនរបស់អ្នក កំពុងតែជួបបញ្ហាធ្ងន់ធ្ងរហើយ

មនុស្សភាគច្រើន ឆ្លុះកញ្ជាក់មើលមុខ និងសិតសក់ខ្លួនឯងរាល់ថ្ងៃ ប៉ុន្តែមិនសូវបានពិនិត្យមើលអណ្តាតនោះទេ។ អណ្តាតនេះហើយជា កន្លែងដែលបង្ហាញបញ្ហាសុខភាពរបស់មនុស្សបានយ៉ាងច្បាស់។ មនុស្សដែលមានសុខភាពល្អធម្មតា ប្រាកដជាមានអណ្តាតពណ៌ផ្កាឈូកស្រស់។ ផ្ទុយទៅវិញប្រសិនបើអ្នកមានពណ៌អណ្តាតដូចខាងក្រោមនេះ អ្នកត្រូវតែប្រញាប់ទៅមន្ទីរពេទ្យភ្លាម៖

អណ្តាតពណ៌ខ្មៅ
មនុស្សដែលមានអណ្តាតពណ៌ខ្មៅ គឺបណ្តាលមកពីបាក់តេរី​ និងមេរោគផ្សិត បានកកើតច្រើនហួសកម្រិតក្នុងខ្លួន។ ម្យ៉ាងទៀតអាការបែបក៏អាចបណ្តាលមកពីការជក់បារី និងទទួលទានភេសជ្ជ: ដែលមានជាតិអាស៊ីតខ្ពស់ផងដែរ។

អណ្តាតពណ៌លឿង
មនុស្សដែលមានអណ្តាលពណ៌លឿង អាចបណ្តាលមកពីការរលកនៅកន្លែងណាមួយក្នុងរាងកាយរបស់អ្នក។ ម្យ៉ាងទៀតនៅពេលដែលអ្នកមិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ឬជក់បារីក្នុងរយ:ពេលយូរ ក៏អាចបណ្តាលឲ្យអណ្តាតរបស់អ្នកមានពណ៌បែបនេះដែរ។

អណ្តាតពណ៌ស
មនុស្សដែលមានអណ្តាតពណ៌ស អាចបណ្តាលមកពីច្រើនករណីដូចជាការប្រើប្រាស់ថ្នាំផ្សះ ការឆ្លងមេរោគផ្សិត សញ្ញាមហារីកគ្រាប់ឈាមជំហានដំបូង៕

មតិយោបល់