ព័ត៌មានសុខភាព

វិធីផ្សំថ្នាំងងុយគេងបែបធម្មជាតិ ប្រើភ្លាមបានផលភ្លែត

យប់យូរ រមែងកើតមានចំពោះអ្នកដែលគេងមិនលក់ ព្រោះពួកគេមានអារម្មណ៍កន្តោចកន្តែងម្នាក់ឯង អផ្សុកយ៉ាងខ្លាំង នៅពេលមើលឃើញមនុស្សនៅជុំវិញខ្លួន កំពុងតែលង់លក់យ៉ាងមានសេចក្តីសុខ។ អ្នកដែលធ្លាប់ឆ្លងកាត់ ប្រាកដជាយល់អារម្មណ៍ដែលត្រូវយកដៃកងថ្ងាស់ សម្លឹងពិដាន គិតរឿងជីវិត ឬទាញទូរស័ព្ទមកអូសចុះអូសឡើងដើម្បីកំដរ ក្នុងពេលរាត្រីដ៏សែនស្ងប់ស្ងាត់មួយនេះ។ ថ្មីៗមានដំណឹងល្អមួយដែលអ្នកជំនាញឲ្យដឹងថា មានរូបមន្តធម្មជាតិមួយ ដែលអាចធ្វើឲ្យឆាប់គេងលក់​ យ៉ាងស្រួល ដោយលោកអ្នកគ្រាន់តែប្រើ៖

  • អំបិល មួយស្លាបព្រាកាហ្វេ
  • ស្ករត្នោត ៥ស្លាបព្រាកាហ្វេ

របៀបធ្វើ៖

  • លាយគ្រឿងផ្សំទាំងអស់ចូលគ្នា ហើយកូរឲ្យសព្វ
  • ហើយយកល្បាយនេះកន្លះស្លាបព្រាកាហ្វេ មកដាក់ក្រោមអណ្តាត មុនពេលចូលគេង
  • បន្តិចក្រោមមកល្បាយនេះ នឹងរលាយ ហើយអ្នកនឹងមានអារម្មណ៍ងងុយគេង៕

មតិយោបល់